បើទោះបីលោក ដូណាល់ ត្រាំហាមក៏ សភាប្រទេសអ៊ីរ៉ង់ផ្គើនគ្រោងនឹងផលិតម៉ីស៊ីលបាញ់ចម្ងាយឆ្ងាយ

January 11, 2017 09:46 AM 240

បើយោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៏ថា បើទោះបីជា ប្រធានាធិបតីដែលទើបតែជាប់ឆ្នោតគឺលោក  ដូណាល់ ត្រាំ បានធ្វើការហាមឃាត់យ៉ាងណា ក៏សភានៅក្នុងប្រទេសអ៊ីរ៉ង់​ បានធ្វើការសម្រេចបង្កើនថវិការជាតិចំនួន 5 ភាគរយទៅលើវិស័យយោធា ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធី ផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់ខ្លួនដដែល ។

យ៉ាងណាក្តី ចំពោះកម្មវិធីផលិតនេះ ត្រូវបានប្រទេសលោកខាងលិច អះអាងថា ប្រទេសអឺរ៉ុងកំពុងតែបំពានចំពោះច្បាប់របស់ អង្គការសហប្រជាជាតិ(UN) ដោយប្រទេសអឺរ៉ុងត្រូវបានគេចោទប្រកាន់ថាបានបំពាក់ថាមពលនុយក្លេអ៊ែរជាមួយនឹងម៉ីស៊ីលដែលខ្លួនផលិត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃ ទីក្រុង Tehran បានធ្វើការបដិសេធន៏ រាល់ការចោទប្រកាន់ទាំងនោះថាជាការចោទប្រកាន់ដោយគ្មានភស្តុតាងនិងប្រភពច្បាស់លាស់៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ