HJ-8 ក្លាយជាកាំភ្លើងធំបាញ់រថក្រោះ ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ

January 11, 2017 10:16 AM 431

យោងតាម របាយការណ៍នៃទីផ្សារសព្វាវុធនៅក្នុងប្រទេសចិនបាន រាយការណ៏ឱ្យ ដឹងថាកាំភ្លើងធំសម្រាប់បាញ់រថក្រោះប្រភេទ HJ-8 របស់ប្រទេសចិនបានក្លាយទៅជាមីស៊ីលដែលលក់ដាច់ជាងគេទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដែលទទួលទិញពីសំណាក់ប្រទេសចិន។

សូមបញ្ជាក់ថា ម៉ីស៊ីលប្រភេទនេះគឺជាមីស៊ីលដែល ត្រូវបានគេផលិតឡើងនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ 1960 មកម្លេះ ដែលប្រភេទដំបូងរបស់វា គឺ HJ-73 បន្ទាប់មកប្រទេសចិនក៏បានបង្កើតម៉ីស៊ីលប្រភេទ HJ-8 នេះឡើង ហើយវាត្រូវបានបើកឱ្យប្រើប្រាស់និងដាក់លក់នៅក្នុងឆ្នាំ 1980។ ហើយបច្ចុប្បន្ននេះម៉ីស៊ីល  HJ-8 ត្រូវបានក្លាយទៅជាម៉ីស៊ីល ដែលបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ទិញយកទៅបម្រើក្នុងវិស័យយោធារបស់របស់ពួកគេ  ជាពិសេស កាលពីថ្មីៗនេះ វាក៏បានបង្ហាញវត្តមាននៅក្នុងសង្គ្រាមស៊ីវិល​ នៅក្នុងប្រទេសស៊ីរីផងដែរ។

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីបាន ចាប់ផ្តើមផ្ទុះឡើងតាំងពីឆ្នាំ ២០១១ ដែលបណ្តាលឱ្យពលរដ្ឋរាប់ម៉ឺននាក់បង្ខំចិត្តជម្លៀសចេញ ពីដែនដីកំណើតរបស់ខ្លួន រាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និង រាប់លាននាក់ទៀត បានបាត់បង់ទីជម្រក ដែលនេះគឺជាវិនាសសកម្មដ៏ធំសម្បើមបំផុតសម្រាប់ប្រទេសនេះ៕ 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ