ជប៉ុនកំពុងស្វះស្វែងរកនីតិវិធីដើម្បីអនុញ្ញាតឲ្យមានការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន

January 11, 2017 10:24 AM 123

 

តូក្យូ៖ រដ្ឋាភិបាលជប៉ុនកំពុងតែរៀបចំនិតីវិធីដែលអាចអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតូ ដាក់រាជ្យ និងបុត្រារបស់ទ្រង់ឡើងគ្រងរាជ្យក្នុងរយៈពេលពីរឆ្នាំ ដែលជាការកំណត់ដ៏មានសារសំខាន់ក្នុងការដាក់រាជ្យជាលើកដំបូងក្នុងរយៈពេលពីរសតវត្សមកនេះ។
ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ព្រះជន្ម៨៣ព្រះវស្សា បានព្រលយពាក្យកាលពីខែសីហាថា ទ្រង់ចង់ដាក់រាជ្យ ដោយមានបន្ទូលថា ព្រះជន្មទ្រង់អាចធ្វើឲ្យមានការលំបាកក្នុងការបំពេញកាតព្វកិច្ចឲ្យបានពេញលេញ។ ចំពោះការដាក់រាជ្យ គឺមិនអាចធ្វើទៅបានទេក្រោមច្បាប់បច្ចុប្បន្ននៅជប៉ុន។
ទោះជាយ៉ាងណា របាយការណ៍តាមសារព័ត៌មានថា រដ្ឋាភិបាលកំពុងពិចារណាជាជំហានៗ ថា នឹងអនុញ្ញាតឲ្យ អាគីហ៊ីតូ ដាក់រាជ្យបាន ហើយរាជទាយាទ ព្រះជន្ម៥៦វស្សា Naruhito នឹងឡើងគ្រងរាជ្យនៅថ្ងៃទី១ មករា ឆ្នាំ២០១៩។ ការដាក់រាជ្យនេះក៏នឹងធ្វើឡើងនៅថ្ងៃទី ៣១ធ្នូ ឆ្នាំ២០១៨ ឬថ្ងៃទី១ មករា នេះបើតាមការរាយការណ៍ខ្លះនិយាយ។
កាសែតបានរាយការណ៍ថា គណកម្មការជំនាញបានពិភាក្សាគ្នាពីបញ្ហានេះ ចាប់តាំងពីឆ្នាំមុនមក ជាមួយនឹងអនុសាសន៍ត្រូវគេរំពឹងថានឹងមាននៅចុងឆ្នាំនេះ។ រដ្ឋាភិបាលអាចនឹងបញ្ជូនច្បាប់ពិសេសសទៅរដ្ឋសភាស្តីពីការដាក់រាជ្យ នាដើមរដូវរំហើយនេះ។ 
ប្រធានលេខាធិការគណរដ្ឋមន្ត្រី លោក Yoshihide Suga បាននិយាយកាលពីថ្ងៃអង្គារថា គាត់មិនបានដឹងពីស្ថានការបែបនេះទេ។
អាគីហ៊ីតូ ធ្លាប់ទទួលបានការវះកាត់បេះដូង និងព្យាបាលមហារីកលំពែង។ ទ្រង់បានឡើងសោយរាជ្យបន្ទាប់ពីការយាងសុគតរបស់បិតាព្រះអង្គ Hirohitoក្នុងឆ្នាំ១៩៨៩៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ