ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ៤៨នាក់ស្លាប់ អំឡុងប្រតិបត្តិការ ២៤ម៉ោងនៅក្នុងប្រទេសស៊ីរីភាគខាងជើង

January 11, 2017 10:56 AM 194

ទីភ្នាក់ងារសារព័ត៌មាន Globaltimes បានរាយការណ៏ឱ្យដឹងថា យ៉ាងតិចណាស់ពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាម( IS ) ៤៨នាក់ ត្រូវបានគេសម្លាប់នៅក្នុងខេត្តអាល់-បាប ( Al-Bab ) នៃប្រទេសស៊ីរីភាគខាងជើង នៅក្នុងអំឡុងពេលប្រតិបត្តិការ ២៤ ម៉ោង កន្លងមកដោយ បញ្ជាក់បន្ថែមថា គោលដៅចម្បងរបស់ពួក IS ចំនួន២៤៦ ដែលរួមមានទីជម្រក,ទីតាំងយោធា, រថយន្ត និងទីបញ្ជាការកណ្តាល ត្រូវទទួលរងនូវការវាយប្រហារដោយប្រតិបត្តិការទាំងនោះ ។

ប្រធានបុគ្គលិកមួយរូបសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា នៅខេត្ត Al-Bab នេះ ដែរយន្ត ហោះចម្បាំងរបស់ប្រទេសតួកគី បានទម្លាក់គ្រាប់បែកទៅលើទីតាំងពួក IS ផងដែរនៅក្នុងស្រុក Bzagah , Suflaniyah , Kabr.Al-Mukri ។ សូមបញ្ជាក់ថា កងទ័ពតួកគី បានបើកកិច្ចប្រតិបត្តិការ ដែលមានឈ្មោះថា Euphrates Shield កាលពីខែ សីហាកន្លងទៅប្រឆាំងទាំងក្រុម IS និង អង្គភាពការពារប្រជាជនស៊ីរីអម្បូរឃឺដ ( PYG )៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ