សហរដ្ឋអាមេរិកប្រហែលមិនបាញ់ទម្លាក់មីស៊ីល ICBM របស់កូរ៉េខាងជើងទេ ចង់ប្រមូលព័ត៌មានសម្ងាត់ច្រើនជាង

January 11, 2017 11:12 AM 156

 

រដ្ឋមន្ត្រីការពារជាតិលោក Ash Carterបាននិយាយកាលពីថ្ងៃអង្គារថាយោធាសហរដ្ឋអាមេរិកប្រហែលជាតាមដានការសាកល្បងមីស៊ីលឆ្លងទ្វិបរបស់កូរ៉េខាងជើង និងប្រមែប្រមូលព័ត៌មានសម្ងាត់ជាជាងកំទេចវាចោល ដរាបណាការបាញ់បង្ហោះនោះមិនបង្កការភ័យខ្លាច។
កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនអាចបាញ់បង្ហោះសាកល្បងមីស៊ីល ICBM នៅពេលណាក៏បាន កន្លែងណាក៏បានដែលកំណត់ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយនិយាយទៀតថា គោលនយោបាអមិត្តរបស់សហរដ្ឋអាមេរិកជាអ្នកដែលត្រូវស្តីបន្ទោសចំពោះការអភិវឌ្ឍន៍សព្វាវុធនេះ។
មន្ត្រីយោធាកំពូលសហរដ្ឋអាមេរិក លោក ឧត្តមនាវី Joseph Dunford ដែលនឹងនៅធ្វើជាប្រធានរួមបុគ្គលិកទូទៅ បានយល់ស្របនឹងលោក Carter ចំពោះរឿងនេះ ប៉ុន្តែមិនបាននិយាយបញ្ជាក់អ្វីទេ។ ភាសារបស់លោកCarterបានបន្សល់នូវលទ្ធភាពបើកចំហរបស់សកម្មភាពយោធាសហរដ្ឋអាមេរិកនៅក្នុងសេណារីយ៉ូណាមួយ។
 
 
នៅក្នុងការវាយតម្លៃឆ្នាំ២០១៦ ដែលបញ្ចេញដោយការិយាល័យសាកល្បងសព្វាវុធរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ បាននិយាយថា ប្រព័ន្ធចាប់មីស៊ីលដែលប្រើនៅដីជាមូលដ្ឋានរបស់សហរដ្ឋអាមេរិក សម្រាប់បាញ់ទម្លាក់មីស៊ីលICBM នៅមានការទុកចិត្តកម្រិតទាប ដែលសមត្ថភាពវាមានដែនកំណត់ក្នុងការការពារសហរដ្ឋអាមេរិក។
 
មីស៊ីលICBM របស់កូរ៉េខាងជើង អាចគំរាមដល់ទ្វិបអាមេរិក ដែលមានចម្ងាយប្រមាណជា៩០០០គម ពីកូរ៉េខាងជើង។ មីស៊ីលICBM នេះមានចម្ងាយទាបបំផុតប្រហែល៥៥០០គម ប៉ុន្តែមីស៊ីលខ្លះវាត្រូវបានគេធ្វើឡើងអាចធ្វើដំណើរបានចម្ងាយ១០,០០០គម ឬឆ្ងាយជាងនេះទៀតក៏មាន៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ