តៃវ៉ាន់បញ្ចេញយន្តហោះនិងកងទ័ពជើងទឹកភ្លាមៗ ខណៈដែលនាវាដឹកយន្តហោះចិនចូលដល់ច្រកសមុទ្រតៃវ៉ាន់

January 11, 2017 02:12 PM 1084

 

តៃប៉ិ៖ តៃវ៉ាន់បានបញ្ចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ និងនាវាកងទ័ពជើងទឹកកាលពីថ្ងៃពុធនេះ ខណៈដែលក្រុមនាវាចម្បាំងចិនដែលនាំមុខដោយនាវាដឹកយន្តហោះដែលមានតែមួយគ្រឿងរបស់ចិន បានធ្វើដំណើរមកទិសខាងជើងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Straight) ដែលជាសញ្ញាថ្មីបង្អស់នៃភាពតានតឹងកំពុងតែកើនឡើងរវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ដែលដឹកនាំដោយឯកឯង។
នាវាដឹកយន្តហោះ Liaoning ផលិតដោយសូវៀត ដែលត្រឡប់ពីធ្វើសមយុទ្ធផ្សេងៗនៅសមុទ្រចិនខាងត្បូង មិនត្រឹមតែបានឆ្លងកាត់ដោយខុសច្បាប់នៅក្នុងព្រំដែនទឹកតៃវ៉ាន់ទេ ថែមទាំងចូលទៅក្នុងតំបន់បញ្ជាក់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនទៀត(ADIZ) នៅភាគនិរតី នេះបើតាមក្រសួងការពារជាតិតៃវ៉ាន់បាននិយាយ។
 
 
 
អ្នកនាំពាក្យឲ្យក្រសួងការពារជាតិលោក Chen Chung-chiបាននិយាយថា ជាលទ្ធផល តៃវ៉ាន់បានបញ្ចេញយន្តហោះ​និងនាវាកងទ័ពជើងទឹក ដើម្បី ឈ្លប និងគ្រប់គ្រង ការឆ្លងកាត់របស់នាវាចិន តាមច្រកសមុទ្រមួយនៅចន្លោះចិន និងតៃវ៉ាន់។ 
គាត់បាននិយាយថា យន្តហោះយោធា និងនាវាតៃវ៉ាន់ ត្រូវបានដាក់ពង្រាយដើម្បីតាមដានក្រុមនាវាទាំងនោះ ដែលកំពុងតែធ្វើដំណើរឡើងទៅផ្នែកខាងលិចនៃខ្សែមេដ្យានរបស់ច្រកសមុទ្រនោះ។ 
អ្នកបង្កើតគោលនយោបាយកំពូលរបស់តៃវ៉ាន់សម្រាប់កិច្ចការជាមួយចិនកាលពីថ្ងៃពុធនេះ បានទទូចឲ្យប្រទេសចិនបន្តកិច្ចសន្ទនាគ្នាជាមួយនឹងតៃប៉ិ បន្ទាប់ពីច្រកទំនាក់ទំនងផ្លូវការត្រូវបានផ្អាកដោយទីក្រុងប៉េកាំងកាលពីខែមិថុនាកន្លងមក។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai បានធ្វើឲ្យចិនខឹងជាថ្មីម្តងទៀត ពេលដែលលោកស្រី បានជួបជាមួយនឹងសមាជិកសភាកំពូលរបស់គណបក្សសាធារណរបស់សហរដ្ឋអាមេរិក នៅ Houston កាលពីថ្ងៃអាទិត្យ ដែលបានធ្វើដំណើរឆ្ពោះទៅអាមេរិកកណ្តាល នៅក្នុងការឈប់សំចតដ៏ចម្រូងចម្រាសមួយដែលទីក្រុងប៉េកាំងបានស្នើឲ្យសហរដ្ឋអាមេរិកមិនឲ្យមាន។
ទីក្រុងប៉េកាំងសង្ស័យលើលោកស្រីTsai ចង់ជម្រុញឲ្យមានឯករាជ្យនៅលើកោះនោះ ដែលជាការព្រមានរបស់ចិនដីគោក ដែលមិនដែលប្រកាសប្រើប្រាស់កងកម្លាំងណាមួយដើម្បីនាំមកវិញពីអ្វីដែលខ្លួនចាត់ទុកថាវាជាខេត្តផ្តាច់ខ្លួនចេញពីក្រោមការគ្រប់គ្រងរបស់ខ្លួន។
 
លោកស្រី Tsai និយាយថា លោកស្រីចង់រក្សាសន្តិភាពជាមួយចិន៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ