ក្រុមព្រះរាជអាជ្ញាពិសេសកូរ៉េខាងត្បូងនឹងសាកសួរមេដឹកនាំ Samsung ក្នុងនាមជាជនសង្ស័យ

January 11, 2017 03:00 PM 79

 

ទីក្រុងសេអ៊ូល៖ ការិយាល័យព្រះរាជអាជ្ញាពិសេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធនេះបាននិយាយថា ខ្លួនបានកោះហោះមេដឹកនាំក្រុមហ៊ុនSamsung Group ឈ្មោះ Jay Y.Lee ក្នុងនាមជាជនសង្ស័យនៅក្នុងរឿងអាស្រូវប្រើឥទ្ធិពលកាន់តែរីករាលដាលពាក់ព័ន្ធនឹង ប្រធានាធិបតី ផាក ហ្គីនហឺ Park Geun-hye។
 
ព្រះរាជអាជ្ញាបានកំពុងពិនិត្យមើល បើសិនជាការគាំទ្ររបស់ក្រុមហ៊ុនSamsung ចំពោះការរកស៊ី និងមូលនិធិនានា ដែលគាំទ្រដោយមិត្តភក្តិរបស់លោកស្រី ផាក ឈ្មោះChoi Soon sil មានការជាប់ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តកាលពីឆ្នាំ២០១៥ ដោយសេវាប្រាក់សោធននិវត្តន៍ជាតិ ក្នុងការគាំទ្រការបញ្ចូលគ្នាដ៏ចម្រូងចម្រាសរបស់សាខាក្រុមពីរ។
Samsung បានទទួលស្គាល់ការធ្វើសម្បទានននាចំពោះមូលនិធិពីរ ព្រមទាំងក្រុមហ៊ុនផ្តល់ប្រឹក្សាមួយដែលជាប់ពាក់ព័ន្ធនឹងលោកស្រី Choi។ ការកាត់ក្តីបានកោះហៅមន្ត្រីក្រុមហ៊ុន Samsung Group ពីររូបនៅសប្តាហ៍នេះដើម្បីសាកសួរ។ ទោះជាយ៉ាងណា ពួកគេត្រូវបានគេចាត់ជាសាក្សីទេ។
ស្ត្រីអ្នកនាំពាក្យឲ្យក្រុមហ៊ុនSamsung បានបដិសេធធ្វើអត្ថាធិប្បាយរឿងនេះ៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ