នាយករដ្ឋមន្ត្រីអ៊ីតាលីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បានទទួលការវះកាត់បើកសរសៃឈាមបេះដូងដែលស្ទះ

January 11, 2017 04:18 PM 54

 

ទីក្រុងរ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានកំពុងទទួលការវះកាត់សរសៃឈាមបេះដូងជាបន្ទាន់មួយ ដែលជានីតិវិធីមួយក្នុងការបើកផ្លូវសរសៃឈាមដែលរាំងស្ទះនៅបេះដូង បន្ទាប់ពីមានអារម្មណ៍ឈឺ ខណៈត្រឡប់មកពីទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ នេះបើតាមស្ត្រីអ្នកនាំពាក្យរបស់គាត់ បាននិយាយកាលពីថ្ងៃពុធ។
 
ស្ត្រីអ្នកនាំពាក្យឈ្មោះ Flamina Lais បាននិយាយថា នាយករដ្ឋមន្ត្រីវ័យ៦២ឆ្នាំ ដែលបានឡើងកាន់តំណែងកាលពីខែមុន មានស្ថានភាពល្អ បន្ទាប់ពីការវះកាត់នៅមន្ទីរពេទ្យ Genelliនៅទីក្រុងរ៉ូម។
ប្រភពពីមន្ទីរពេទ្យនិយាយថា ការវះកាត់បានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ។ មិនមានសេចក្តីលំអិតអំពីស្ថានភាពជម្ងឺរបស់គាត់ ឬ ការព្យាករណ៍ណាមួយត្រូវគេទំលាយឲ្យដឹងនោះទេ។
លោក Gentiloni បានជួបជាមួយនិងប្រធានាធិបតី បារាំង Francois Hollande នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។ គាត់គ្រោងនឹងធ្វើដំណើរតាមយន្តហោះទៅទីក្រុងឡុងដ៏ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី Theresa May៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ