អាមេរិកប្រើរ៉ាដាបណ្តែតទឹក SBX ពីកោះហាវៃមកតាមដានមីស៊ីល ICBM របស់កូរ៉េខាងជើង

January 12, 2017 08:44 AM 713

 

វ៉ាស៊ីនតោន៖ រ៉ាដាយោធាសហរដ្ឋអាមេរិកបណ្តែតទឹកដែលប្រើបច្ចេកវិទ្យាទំនើបៗ បានចាកចេញពីកោះហាវៃដើម្បីទៅពិនិត្យមើលការបាញ់សាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង នេះបើតាមមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ។
កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែឯកោមួយនេះ ខិតជិតក្នុងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វិប(ICBM)។ 
មន្ត្រីរូបនោះបាននិយាយដោយមិនឲ្យបង្ហាញអត្តសញ្ញាណ បាននិយាយថា រ៉ាដានោះ ដែលគេស្គាល់ថាជារ៉ាដាបណ្តែតទឹក Sea-based X-band radar(SBX) បានចាកចេញកាលពីថ្ងៃចន្ទ ហើយនឹងទៅដល់គោលដៅរបស់វា ដែលស្ថិតនៅចម្ងាយ ៣ ២១៨គម ភាគពាយព្យនៃកោះហាវៃ ទៅដល់នៅចុងខែមករានេះ។
រ៉ាដានេះអាចមានសមត្ថភាពតាមដានមីស៊ីល ICBM និងញែកភាគខុសគ្នារវាងមីស៊ីលអរិភាព និងមីស៊ីលណាដែលមិនមានការគំរាម។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Ash Cartel បាននិយាយថា យោធាសហរដ្ឋអាមេរិកអាចត្រួតពិនិត្យការសាកល្បងមីស៊ីលឆ្លងទ្វិបរបស់កូរ៉េខាងជើង និងប្រមូលព័ត៌មានសម្ងាត់ជាជាងកំទេចវាចោល ដរាបណាការបាញ់បង្ហោះនោះមិនបង្កការគំរាមណាមួយ។ លោក Carter បាននិយាយថា បើមីស៊ីលនោះជាការគំរាម វានឹងត្រូវបានចាប់ទម្លាក់។ បើវាមិនគំរាមអ្វីទេ យើងនឹងមិនធ្វើដូច្នេះនោះទេបើមិនចាំបាច់។
អ្នកនាំពាក្យឲ្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Gary Rossបាននិយាយថា ការដាក់ពង្រាយរ៉ាដា SBX នាពេលបច្ចុប្បន្ននេះមិនផ្អែកទៅលើការគំរាមដែលគួរឲ្យទុកចិត្តណាមួយនោះទេ ។ ទោះជាយ៉ាងណា យើងមិនអាចពិភាក្សាឲ្យជាក់លាក់ចំពោះបេសកកម្មជាពិសេសនេះបានទេ ខញៈដែលវាកំពុងតែដំណើរការ៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ