សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្អូនស្រីកូរ៉េខាងជើងលើបញ្ហារំលោភសិទ្ធិមនុស្ស

January 12, 2017 09:15 AM 147

 

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលបីថ្ងៃពុធ ចំពោះការពាក់ព័ន្ធរបស់លោកស្រីទៅនឹងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។
លោកស្រី គីម យូ ជុង (Kim Yo-jong) ដែលជាប្អូនស្រីរបស់មេដឹកនាំនោះ ហើយក៏ជាអនុប្រធាននាយកដ្ឋានឃោសនាការ របស់គណបក្សកម្មករ ស្ថិតនៅក្នុងចំណោមមន្ត្រីកូរ៉េខាងជើង៧នាក់ និងទីភ្នាក់ងារពីរ ដែលក្រសួងការពារជាតិបានចុះក្នុងបញ្ជីខ្មៅចំពោះតួនាទីរបស់ពួកគេនៅក្នុងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងរបបមួយនេះ។
វាគឺជាលើកទីពីរដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសិទ្ធិមនុស្សទៅលើកូរ៉េខាងជើង បន្ទាប់ពីបានចុះឈ្មោះក្នុងបញ្ជីខ្មៅ មេដឹកនាំ គីម ជុងអ៊ុន មន្ត្រីជាន់ខ្ពស់១០រូប និងទីភ្នាក់ងាររដ្ឋ៥ទៀត កាលពីខែកក្កដា ដែលជាការកត់សម្គាល់ការដាក់ទណ្ឌកម្មមិនដែលធ្លាប់មានពីមុនមកទៅលើមេដឹកនាំកូរ៉េខាងជើង។
ការដាក់ទណ្ឌកម្មនេះ គូសបញ្ជាក់ពីការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធទីក្រុងព្យុងយ៉ាង ដែលបានបន្តកម្មវិធីនុយក្លេអ៊ែរបស់គេយ៉ាងគឃ្លើន ហើយដែលបានបណ្តាលឲ្យប្រជាជន២៤លាននាក់ទទួលរងការអត់ឃ្លាន។
កូរ៉េខាងជើងបានខឹងសម្បារចំពោះការនិយាយ ឬរិះគន់ពីកំណត់ត្រាសិទ្ធិមនុស្ស ដោយបានបរិហារការប៉ុនប៉ងដោយសហរដ្ឋអាមេរិកថាជាការចង់ផ្តួលរំលំរបបរបស់ខ្លួន៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ