ប្រទេសឥណ្ឌាឌឺដងដាក់ចិនដោយផ្តល់ ម៉ីស៊ីលឱ្យទៅវៀតណាម

January 12, 2017 09:49 AM 425

យោងតាមបណ្តាញផ្សាយព័ត៌មាន The American interest  របស់សហរដ្ឋអាមេរិកបានរាយការណ៏ឱ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើការផ្តល់មីស៊ីលប្រភេទ Akash ទៅកាន់ប្រទេសវៀតណាម ខណ:ពេលដែលប្រទេសទាំងពីរនេះ បានជួបពីភាក្សាគ្នាអំពីបញ្ហាជាច្រើន ដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទោះជាយ៉ាងណាក៏ដោយ ចំពោះ ការផ្តល់មីស៊ីលទៅកាន់ប្រទេសវៀតណាមបែបនេះ ត្រូវបានគេដឹងថា គឺប្រទេសឥណ្ឌាមានបំណងចង់ឌឺដង និងសងសឹកទៅនឹងប្រទេសចិនដែលបាន អះអាងពីការជួយទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាប្រទេសកំពុងតែមានជម្លោះជាមួយប្រទេសឥណ្ឌាស្រាប់។

សូមបញ្ជាក់ផងដែរថា ការផ្តល់ម៉ីស៊ីលរបស់ប្រទេសឥណ្ឌាទៅកាន់ វៀតណាម គឺជាការដុនបង្កើនកម្តៅនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ខណ:ពេ​លដែលភាគីទាំងអស់ នៅតែមិនទាន់មានដំណោះ ស្រាយចំពោះ បញ្ហាដ៏ចម្រូងចម្រាស់ទាំងនោះឱ្យ បានចប់សព្វគ្រប់នៅឡើយទេ​៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ