ចិនចេញរបាយការណ៍ពីរដ្ឋាភិបាល ព្រមានដល់បណ្តាប្រទេសតូច-មធ្យមមិនឲ្យកាន់ជើងប្រទេសណាមួយ

January 12, 2017 10:49 AM 745

 

សិង្ហបូរី៖ ប្រទេសចិនកាលពីថ្ងៃពុធ បានចេញរបាយការណ៍រដ្ឋាភិបាលជាលើកដំបូងរបស់ខ្លួនស្តីពីបញ្ហាទាក់ទងទៅនឹងសហប្រតិបត្តិការសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក។
 
នៅក្នុងសំណើ៦ចំណុច ដែលទីក្រុងប៉េកាំងបាននិយាយថា បណ្តាប្រទេសតូច-មធ្យម ចាំបាច់មិនត្រូវ និងមិនគួរកាន់ជើងក្នុងចំណោមបណ្តាប្រទេសធំៗនោះទេ។
របាយការណ៍នោះសរសេរថា ប្រទេសទាំងអស់ គួរតែខិតខំប្រឹងប្រែងរួមគ្នាដើម្បីបន្តផ្លូវថ្មីនៃការចរចារជាជាងប្រឈមមុខ និងវាយប្រហារភាពជាដៃគូជាជាងសម្ព័ន្ធមិត្ត ហើយកសាងភាពជាដៃគូនៅអាស៊ីប៉ាស៊ីហ្វិក ដែលយកការទុកចិត្តគ្នាទៅវិញទៅមក ការដាក់បញ្ចូលគ្នា និងសហប្រតិបត្តិការផលប្រយោជន៍ទៅវិញទៅមក។ 
គេបានបន្ថែមថា ចិននឹងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសន្តិសុខតំបន់ និងសកលលោកដើម្បីទទួលខុសត្រូវកាន់តែធំជាងមុន។ ចិនបានត្រៀមខ្លួនបន្តចង់បានសន្តិសុខតាមរយៈការសន្ទនា និងសហប្រតិបត្តិការនៅក្នុងស្មារតីធ្វើការរួមគ្នាដើម្បីទទួលលទ្ធផលផលប្រយោជន៍ទៅវិញទៅមក និងសន្តិភាព ស្ថេរភាពរួមគ្នាជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ចិននៅតែប្តេជ្ញាចិត្ត រក្សាសន្តិភាព និងស្ថេរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយ នឹងបន្តរក្សាសន្ទនាទៅលើបញ្ហាជាមួយនឹងសមាគមន៍អាស៊ាន។
ទោះជាយ៉ាងណា ប៉េកាំងក៏បានព្រមានថា ខ្លួនអាចនឹងត្រូវបង្ខំឲ្យចេញ ការឆ្លើយតបចាំបាច់ចំពោះសកម្មភាពបង្កហេតុដែលបំពានដល់អធិបតេយ្យភាពទឹកដី និងសិទ្ធិព្រំដែន និងផលប្រយោជន៍ និងធ្វើឲ្យខូចដល់សន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូង។
កាសែតបានសន្និដ្ឋានថា ការវិវឌ្ឍន៍របស់ប្រទេសចិន នឹងបន្ថែមសន្ទុះសម្រាប់សន្តិភាពពិភពលោក។
នៅក្នុងសន្និសីទកាសែតមួយ ដើម្បីពន្យល់ពីរបាយការណ៍រដ្ឋាភិបាលនេះ អនុរដ្ឋមន្ត្រីការបរទេសលោកLiu Zhenminបាននិយាយថា ខ្លួនបានស្នើឡើងដើម្បីពង្រឹងសហប្រតិបត្តិការ ដោយជម្រុញឲ្យមានការអភិវឌ្ឍន៍រួមគ្នា ធ្វើឲ្យយន្តការពហុភាគីក្នុងតំបន់កាន់តែល្អឥតខ្ចោះ ជម្រុញការកំណត់ច្បាប់ ពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមកខាងយោធា និងសហប្រតិបត្តិការ និងដោះស្រាយការផ្ទុយគ្នា និងជម្លោះនានា។
 
"ពួកយើងសង្ឃឹមថា ប្រទេសទាំងអស់នៅក្នុងតមបន់នឹងធ្វើការជាមួយចិនដើម្បីទទួលបានសហប្រតិបត្តិការឈ្នះឈ្នះ និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការទទួលបានសន្តិភាព និងស្ថេរភាពរយៈពេលយូរអង្វែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក"៕ source: channel news asia

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ