យន្តហោះថ្មីនេះ ធ្វើដំណើរពីទីក្រុង ញ៉ូវយ៉ក ទៅ ទីក្រុងឡុងដ៍ ក្នុងរយ:ពេលត្រឹមតែ ១១-២០ នាទី(វីដេអូ)

January 12, 2017 11:00 AM 545

យន្តហោះប្រភេទថ្មីមានឈ្មោះ​ Antipode ដែលគ្រោងនឹង ផលិតឡើងតាមការរចនាម៉ូតរបស់វិស្វករសញ្ជាតិ កាណាដា មួយរូបមានឈ្មោះថា Charles Bombardier វាមានសមត្ថភាពហោះហើរ ក្នុងល្បឿន ២៩៦៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រសិនបើយន្តហោះនេះធ្វើដំណើរពី ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក​ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលវាអាចនឹងប្រើប្រាស់ពេល វេលាត្រឹមតែ ១១ ទៅ ២០ នាទីប៉ុណ្ណោះក្នុងការហោះហើរ ។ យ៉ាងណាមិញ  Antipode ស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។​

ក្រោយពី  Antipode សាងសង់រួចរាល គេជឿជាក់ថា សំបុត្រធ្វើដំណើរនៅលើយន្តហោះនេះ ច្បាស់ជាមានតម្លៃថ្លៃកប់ពពកជាក់ជាមិន។ ដោយសារតែ Antipode តម្រូវឱ្យបើកបរក្នុងល្បឿនលឿន យន្តហោះនេះនឹងត្រូវ បើកក្នុងរយៈកំពស់ខ្ពស់ជាងយន្តហោះផ្សេងទៀត ដើម្បីជៀសវាងការប៉ះពាល់ចរាចរណ៏ ផ្លូវអាកាស។

ជាក់ស្តែង Antipode នឹងត្រូវហោះហើរនៅរយៈកំពស់ ៤០០០០ ft (ប្រហែល ១២គីឡូម៉ែត្រ)  ខណ:ដែលយន្តហោះធម្មតា អាចហោះហើរក្នុងរយ:កំពស់ ៣៦០០០ ft ( ប្រហែល១១ គីឡូម៉ែត្រ)៕ 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ