ក្នុងសុន្ទរកថាលាចេញពីតំណែង លោក បារ៉ាក់ អូបា ម៉ាបានអំពាវនាវឱ្យមានការឯកភាពជាតិ

January 12, 2017 11:51 AM 160

 

ឈីកាហ្គោ: អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើសុន្ទរកថាលាចេញពីតំណែងទៅកាន់ប្រទេសជាតិ ដោយចាកចេញពីសេតវិមានហើយក្លាយជាពលរដ្ឋធម្មតា  ។ លោកប្រធានាធិបតីអាមរិករូបនេះ  បានប្រើប្រាស់សុន្ទរកថាកាលពីយប់ថ្ងៃអង្គារ ដើម្បីផ្តោតទៅលើ សមទ្ធិផលនៅក្នុងអាណត្ត ដែលលោកនៅកាន់តំណែងក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះដែរលោក ប្រធានាធិបតីក៏បាន ធ្វើការអំពាវនាវឱ្យមានការឯកភាពជាតិ ហើយក៏ជា ការព្រមានមួយ អំពីភាពគ្រោះថ្នាក់ នៃលទ្ធិប្រជាធិបតេយ្យអាមេរិកដែលបណ្តាលមកពីការបែកបាក់ផ្ទៃក្នុង ហើយនិងការប្រទូស្តរាយខាងផ្នែកនយោបាយ។

នៅអំឡុងពេលសុន្ទរកថានោះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបាន ទទួលការស្វាគមន៍ និងការអបអរសាទរ ពីក្រុមមនុស្សយ៉ាងច្រើនកុះករ នៅក្នុងទីក្រុងកំណើតទី២របស់លោកក្នុងក្រុង (Chicago)ឈីកាហ្គោ ដែលនៅទីនោះអាជីពជាអ្នក នយោបាយរបស់លោកបានចាប់ផ្តើមកាលពីជាង២ទសវត្សរ៍មុន។

លោក អូបារ៉ាក់ អូប៉ាម៉ាបានថ្លែងថា «វាគឺជារឿងដ៏ល្អមួយដែលខ្ញុំកំពុងស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ។ អរគុណ‍»។

ក្នុងនោះដែរ លោកប្រធានាធិបតីបានមានប្រសាសន៍ថាបន្ថែមថា  សហរដ្ឋអាមេរិក ជាប្រទេសកាន់តែរីកចម្រើនប្រសើរឡើង និងកាន់តែខ្លាំងឡើងជាងពេលដែល លោកឡើងកាន់តំណែងកាលពីឆ្នាំ២០០៩៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ