ចិននិយាយថា នាវាដឹកយន្តហោះរបស់ខ្លួនបានចេញពីច្រកសមុទ្រតៃវ៉ាន់ហើយ

January 12, 2017 02:54 PM 117

 

ប៉េកាំង៖ នាវាដឹកយន្តហោះមានតែមួយគ្រឿងរបស់ចិន បានធ្វើដំណើរចេញផុតពីច្រកសមុទ្រតៃវ៉ាន់ហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីតៃវ៉ាន់បានបញ្ចេញយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកយ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមដានក្រុមនាវានោះតាមផ្លូវទឹកដ៏តូចចង្អៀតមួយដែលខណ្ឌចែកប្រទេសចិន និងកោះដែលដឹកនាំដោយខ្លួនឯងនោះ។
 
 
តៃវ៉ាន់បាននិយាយថា ក្រុមនាវានោះមិនបានបង្កការគំរាមអ្វីទេ។
ច្រកសមុទ្រតៃវ៉ាន់ និងសមយុទ្ធរបស់កងទ័ពជើងទឹក កើតមានឡើងចំពេលដែលមានភាពតានតឹងកើនឡើងរវាងភាគីទាំងពីរ ដោយសារតែចិនសង្ស័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wenចង់បានឯករាជ្យជាផ្លូវការពីប្រទេសចិន។
តៃវ៉ាន់ធ្លាប់បាននិយាយថា នាវាចិនទាំងនោះមិនបានចូលដល់ដែនទឹករបស់ខ្លួនទេ ប៉ុន្តែបានធ្វើដំនើរចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសរបស់ខ្លួន។
ចិនបានទាមទារអធិបតេយ្យភាពលើតៃវ៉ាន់នោះ ចាប់តាំងពីឆ្នាំ១៩៤៩ ពេលដែលក្រុមកុម្មុយនីស្តរបស់ ម៉ៅ សេងទុង បានកៀរពួកជាតិនិយម ឈៀង កៃ សៀក (Chiang Kai-shek) ដែលត្រូវបានគេយកជ័យជំនះលើទៅកោះនោះ។
 
ភាពតានតឹងរវាងភាគីទាំងពីបានកើតឡើងនៅច្រកសមុទ្រនោះជាច្រើនដងមកហើយ ចាប់តាំងពីពេលនោះមក រាប់ទាំងពេលដែលចិនបានធ្វើសមយុទ្ធយោធានៅទីនោះ ក្នុងឆ្នាំ១៩៩៥ និង១៩៩៦ ដែលញ៉ាំងឲ្យសហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រនោះ។
ចិនបានអះអាងព្រំដែនទឹកដែលសម្បូរទៅដោយធនធានថាមពលនៅសមុទ្រចិនខាងត្បូងសឹងតែទាំងអស់ ហើយប្រទេសជិតខាងមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏បានទាមទារផងដែរ៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ