ជនស៊ីវិល ៣០នាក់ស្លាប់ដោយការវាយប្រហារពីអាកាសដឹកនាំដោយអាមេរិកក្នុងភាគខាងជើងស៊ីរី

August 09, 2017 11:27 AM 128

ក្រុមឃ្លាំមើលមួយបាននិយាយកាលពីថ្ងៃអង្គារ៍ថា ជនស៊ីវិលយ៉ាងហោចណាស់៣០នាក់បានស្លាប់ក្នុងរយ:ពេល២៤កន្លងទៅ ដោយការវាយប្រហារពីអាកាសដឹកនាំដោយអាមេរិកទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងភាគខាងជើងទីក្រុង រ៉ាក់កាប្រទេសស៊ីរី។ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋានក្នុងចក្រភពអង់គ្លេសបាននិយាយថា ស្រ្តី៩នាក់ រួមទាំងកុមារ១៤នាក់បានស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះក្នុងការវាយប្រហារពីអាកាសមកលើទីក្រុងរ៉ាក់កា។

Sohr បានបន្ថែមថា ចំនួនអ្នកស្លាប់ប្រហែលជាកើនឡើង ដោយសារអ្នករបួសធ្ងន់មានចំនួនច្រើន។ ការវាយប្រហារពីអាកាសត្រូវបានធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអាមេរិក។ នាពេលថ្មីៗនេះ ក្រុមចម្រុះបានបង្កើនការវាយប្រហារតាមអាកាសមកលើទីតាំងរបស់ក្រុម IS ក្នុងតំបន់ការពារដ៏សំខាន់របស់ពួកគេក្នុងទីក្រុង Raqqa ដែលបានសម្លាប់ជនស៊ីវិល១០នាក់នៅសប្តាហ៍នេះ។

យោងតាមវិទ្យុក្នុងស្រុក Sham FM ឱ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអាមេរិកបានប្រើប្រាស់សារធាតុផ័ស្វ័រសនៅក្នុងការវាយប្រហារនោះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយពួកឃឺដយ៉ាងពេញទំហឹងក្នុងការជំរុញពួកគេដើម្បីចាប់យក រ៉ាក់កាពីក្រុម IS។

ទោះយ៉ាងណាក៏ដោយ ការស្លាប់នៃជនស៊ីវិលជាច្រើននាក់បានជំរុញឱ្យរដ្ឋាភិបាលស៊ីរីថ្កោលទោសថា ក្រុមចម្រុះដឹកនាំដោយអាមេរិក  ប្រព្រឹត្តិបទឧក្រិដ្ឋ ក្នុងទីក្រុង រ៉ាក់កា ព្រមទាំងអំពាវឱ្យប្រជាជាតិអាមេរិករំលាយក្រុមនេះចេញពីប្រទេស៕ Source: xinhuanet

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ