អាស៊ានទទូចឲ្យកូរ៉េខាងជើងគោរពទៅតាមដំណោះស្រាយUNSC

August 09, 2017 02:15 PM 91

 

សមាជិកនៃវេទិកាតំបន់អាស៊ាន បានទទូចឲ្យកូរ៉េខាងជើងគោរពយ៉ាងពេញលេញ និងជាបន្ទាន់ ទៅតាមដំណោះស្រាយក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(UNSC)។
 
សេចក្តីថ្លែងការណ៍របស់ប្រធានវេទិកា បានចេញកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងម៉ានីល សម្តែងពីការព្រួយបារម្ភអំពីស្ថានការណ៍ជុំវិញកូរ៉េខាងជើង។
សមាជិក២៧ រួមមានសហរដ្ឋអាមេរិក ចិន និងជប៉ុន បានពិភាក្សាគ្នារកវិធីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ដែលកំពុងបន្តសាកល្បងមីស៊ីល និងបង្កហេតុយោធាផ្សេងទៀត។
 
ទោះជាយ៉ាងណា សមាជិកទាំងនោះបានឯកភាពគ្នាដើម្បីអនុវត្តដំណោះស្រាយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ហើយពួកគេនៅតែមិនឯកភាពគ្នាទៅលើថាតើត្រូវបំបែកភាពទ័លច្រកដោយរបៀបណា។
សហរដ្ឋអាមេរិក និងជប៉ុនបានអំពាវនាវឲ្យមានដំណោះស្រាយតឹងតែងជាងមុន ខណៈដែលចិន និងរុស្ស៊ី បានសង្កត់ពីការចាំបាច់ភ្ជាប់កូរ៉េខាងជើងទៅនិងការសន្ទនាគ្នាវិញ។
 
ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងវិញ សេចក្តីថ្លែងការណ៍មិនបានបញ្ចូលពាក្យ ដូចជាការចាក់បំពេញដី និងការដាក់កម្លាំងទ័ព ដែលនិយាយពីសកម្មភាពរបស់ប្រទេសចិននៅសមុទ្រនោះទេ។
ហើយក៏មិនមានការនិយាយពីការសម្រេចចិត្តដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលបានច្រានចោលការទាមទាររបស់ចិនលើសឹងតែគ្រប់ផ្នែកនៃសមុទ្រនោះ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ