ជប៉ុនប្រារព្ធខួប៧២ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមណូ

August 09, 2017 02:45 PM 83

 

សប្តាហ៍នេះគឺជាខួបលើកទី៧២ឆ្នាំនៃការទម្លាក់គ្រាប់បែកពីរគ្រាប់នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅថ្ងៃពុធនេះ ប្រជាជនបានជួបជុំគ្នានៅឯពិធីមួយដែលរៀបចំឡើងនៅសួនសន្តិភាពណាហ្គាសាគី ក្បែរនឹងកន្លែងដែលគ្រាប់បែកបានធ្លាក់ ដើម្បីជាការឆ្លុះបញ្ចាំងពីការស្ងប់ស្ងាត់មួយស្របក់។
 
សួននោះបានស្ងប់ស្ងាត់នៅវេលាម៉ោង ១១.០២នាទីព្រឹក ត្រូវនឹងពេលវេលាដែលគ្រាប់បែកបរមណូបានធ្លាក់។ មនុស្សជាង៧០ ០០០នាក់ បានស្លាប់នៅណាហ្គាសាគីក្នុងឆ្នាំ១៩៤៥។
ក្នុងចំណោមអ្នកដែលបានចូលរួមនោះមានអ្នកដែលនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់ ដែលគេស្គាល់ថា ហ៊ីបាគូសា។
អ្នកតំណាងមកពីប្រទេសជាង៥០ រួមមានមហាអំណាចនុយក្លេអ៊ែខ្លះ ក៏បានចូលរួមផងដែរ។
ចៅហ្វាយក្រុងណាហ្គាសាគី លោក Tomohisa Taue បានថ្លែងសេចក្តីប្រកាសសន្តិភាព។
 
លោក Taue បាននិយាយអំពីសន្ធិសញ្ញាដើម្បីហាមឃាត់អាវុធនុយក្លេអ៊ែដែលត្រូវបានអនុម័តកាលពីខែមុននៅឯទីបញ្ជាការអង្គការសហប្រជាជាតិដោយប្រទេសជាងមួយរយ។
មហាអំណាចនុយក្លេអ៊ែ មិនចូលរួមនៅក្នុងការចរចានោះទេ។
 
រៀងរាល់ឆ្នាំ ឈ្មោះរបស់ជនរងគ្រោះត្រូវបានគេចារនៅលើផ្ទាំងសិលា។
ពួកគេបញ្ចូលអ្នកដែលនៅរស់រានមានជីវិតដែលបានស្លាប់អំឡុងឆ្នាំមុន និងជនរងគ្រោះដែលទើបនិងបញ្ជាក់កាលពីពេលថ្មីៗ។ នៅឆ្នាំនេះ ឈ្មោះ ៣៥៥១នាក់ ត្រូវបានគេបញ្ចូលជាមួយនឹងឈ្មោះជាង១៧៥ពាន់នាក់នៅពេលនេះត្រូវបានគេចុះបញ្ជី៕NHK

 

 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ