បុគ្គលិកយោធាប៉ាគីស្ថាន៤នាក់ស្លាប់ក្នុងការវាយប្រហារអត្តឃាតមួយ

August 09, 2017 03:23 PM 177

យោធាបាននិយាយនៅថ្ងៃពុធនេះថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់បុគ្គលិកយោថាប៉ាគីស្ថានបួននាក់ក្នុងភាគពាយ័ព្យ ក្បែរព្រំដែនជាមួយប្រទេសអាហ្វហ្កានីស្ថាន។

ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមប្រតិបត្តិការយោធាមួយប្រឆាំងនឹងពួកយុទ្ធជនដែលជាបណ្តាញរបស់ក្រុមរដ្ឋឥស្លាម តាមបណ្តោយផ្នែកភាគខាងជើងនៃព្រំដែននេះកាលពីខែមុន ដោយនិយាយថា តំបន់នេះបានក្លាយជាកន្លែងដ៏មានសុវត្ថិភាពបំផុតមួយសម្រាប់អង្គការភេរវករ។

កងយោធាល្បាយមួយក្រុមបានចាប់ផ្តើមប្រតិបត្តិការរុករកមួយក្នុងតំបន់ Upper Dier កាលពីយប់ថ្ងៃអង្គារ៍ ក្បែរតំបន់ Malakand ជាកន្លែងដែលពួកតាលីបង់ប៉ាគីស្ថានធ្លាប់បានគ្រប់គ្រង រហូតមកដល់ឆ្នាំ ២០០៩។

ប្រភពយោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្រ្តីយោធាទទួលបានព័ត៌មានអំពីវត្តមានរបស់ពួកភេរករនៅក្នុងតំបន់។ ពួកគេក៏បានចាប់ផ្តើមប្រតិបត្តិការរុករកមួយ ខណ:ពេលដែលភេរវករម្នាក់បានធ្វើការបំផ្ទុះគ្រាប់បែកឡើង ដោយបណ្តាលឱ្យមន្រ្តីម្នាក់ព្រមទាំងទាហាន៣នាក់ទៀតស្លាប់ក្នុងការវាយប្រហារនេះ ។

ភ្លាមនោះដែរ លោកនាយករដ្ឋមន្រ្តី Shahid Khaqan Abbasi បានធ្វើការថ្កោលទោសចំពោះការវាយប្រហារអត្តឃាតនេះផងដែរ៕ Source: reuters

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ