រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រមានកូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពបង្កហេតុ

August 10, 2017 09:26 AM 104

 

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Jim Mattis និយាយថា កូរ៉េខាងជើងគួរបញ្ចប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរបស់ខ្លួន។ លោក Mattis បានព្រមានកូរ៉េខាងជើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ។
លោកបាននិយាយថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ការខំប្រឹងប្រែងចង់បានអាវុធនុយក្លេអ៊ែ និងគួរបញ្ឈប់សកម្មភាពណាមួយដែលនឹងទៅរកការបញ្ចប់នៃរបបរបស់ខ្លួន និងការបំផ្លិចបំផ្លាញដល់ប្រជាជនខ្លួន។
 
លោកបាននិយាយថា ខណៈដែលសហរដ្ឋអាមេរិកំពុងតែខិតខំគ្រប់យ៉ាងដើម្បីដោះស្រាយការគំរាមដល់ពិភពលោកនេះ តាមរយៈមធ្យោបាយការទូត យោធាសម្ព័ន្ធមិត្តដែលផ្គួបចូលគ្នា នៅពេលនេះមានសមត្ថភាព​ដែលមានការហាត់សម និងជម្រុញខាងការពារ និងវាយបកចំគោលដៅល្អបំផុតក្នុងលោក។
លោក Mattis ក៏បានគូសបញ្ជាក់ដដែលៗពីផលវិបាកនានាដែលបានពីការប្រើអំណាចយោធាដែលអាចមាន និងបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃដំណោះស្រាយតាមការទូត។
 
អ្នករាយការណ៍NHK និយាយថា សេចក្តីថ្លែងការណ៍នោះណែនាំពីការប្រើប្រាស់កម្លាំងយោធាអាចជៀសមិនផុតនោះទេ ដរាបណាកូរ៉េខាងជើងមិនផ្លាស់ប្តូរឥរិយាបថរបស់គេ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ