KCNA: អ្នកផ្សព្វផ្សាយសាសនាកាតូលិកជាតិកាណាត្រូវបានដោះលែង

August 10, 2017 09:52 AM 187

 

សារព័ត៌មានកូរ៉េខាងជើងនិយាយថា ទីក្រុងព្យុងយ៉ាងបានដោះលែងអ្នកផ្សព្វផ្សាយសាសនាកាតូលិកជនជាតិកាណាដាដែលត្រូវបានគេឃុំខ្លួនអស់រយៈពេល២ឆ្នាំមកហើយ។
 
លោកHyeon Soo Lim ត្រូវបានគេរកឃើញមានទោសពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ បន្ទាប់ពីរូបគាត់បានចូលក្នុងប្រទេសនេះក្នុងឆ្នាំ២០១៥។
គាត់ត្រូវបានគេកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយធ្វើការជាទម្ងន់។
 
លោក Lim បានកើតនៅកូរ៉េខាងត្បូង ប៉ុន្តែគឺជាពលរដ្ឋកាណាដា។
បេសកជនពិសសមួយត្រូវបានគេបញ្ជូនទៅដោយនាយករដ្ឋមន្ត្រីកាណាដាបានមកដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារនៅក្នុងប៉ុនប៉ងចរចាឲ្យមានការដោះលែងរូបគាត់។
សារព័ត៌មានKCNA និយាយថា លោក Lim ត្រូវបានគេផ្តល់នូវអ្វីដែលគេហៅថា "ប្រាក់ធានា" ក្រោយពីការសម្រេចចិត្តដោយតុលាការកណ្តាលរបស់ប្រទេសនេះ។
 
កូរ៉េខាងជើងបានដោះលែងនិស្សិតជនជាតិអាមេរិកមួយរូបកាលពីខែមិថុនា បន្ទាប់ពីឃុំឃាំងរូបគេអស់រយៈពេលជាងមួយឆ្នាំ។ លោក Otto Warmbier មានស្ថានភាពសន្លប់មិនដឹងខ្លួន ហើយបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
 
គាត់បានមកទស្សនាកូរ៉េខាងជើងក្នុងនាមជាអ្នកទេសចរ។ ទីក្រុងព្យុងយ៉ាងក៏កំពុងតែឃុំខ្លួនជនជាតិអាមេរិក សញ្ជាតិកូរ៉េ ៣នាក់ទៀតផងដែរ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ