នាវាដឹកយន្តហោះសហរដ្ឋអាមេរិកនឹងចូលចតនៅវៀតណាមជាលើកដំបូង

August 10, 2017 10:11 AM 223

 

ប្រមុខការពារជាតិមកពីសហរដ្ឋអាមេរិក និងវៀតណាម បានឯកភាពគ្នាដើម្បីបន្តកិច្ចប្រឹងប្រែងបង្កើនកិច្ចសហការការពារ រួមមានដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់ដោយនាវាដឹកយន្តហោះសហរដ្ឋអាមេរិកទៅវៀតណាមនៅឆ្នាំក្រោយ។
 
រដ្ឋមន្ត្រីការពារជាតិ លោក Jim Mattis បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា ប្រទេសទាំងពីរបានឯកភាពជម្រុញឲ្យមានទំនាក់ទំនងការពាររឹងមាំមួយ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ទាំងនេះរួមមានសេរីភាពនៃការធ្វើចរាចរណ៍នៅសមុទ្រចិនខាងត្បូង ការគោរពចំពោះច្បាប់អន្តរជាតិ និងការទទួលស្គាល់អធិបតេយ្យភាពជាតិ។
ភាគី ទាំងពីរក៏បានឯករភាពគ្នាដើម្បីជម្រុញកិច្ចសហការកងទ័ពជើងទឹក និងបង្កើនការចែករំលែកព័ត៌មានដែនសមុទ្រ។
 
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ ដើម្បីទប់ទល់នឹងវត្តមានកើនឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។
រដ្ឋបាលសហរដ្ឋអាមេរិកមុន ក៏បានជម្រុញកិច្ចសហប្រតិបត្តិការការពារជាមួយវៀតណាមផងដែរ ដែលមានពាក់ព័ន្ធនឹងជម្លោះដែនទឹកជាមួយប្រទេសចិន៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ