ប្រទេសកាណាដានឹងបញ្ជូនមន្រ្តីប៉ូលីស២០នាក់បន្ថែមទៀតទៅកាន់អ៊ីរ៉ាក់

August 10, 2017 11:19 AM 251

យោងតាមក្រសួងកិច្ចការបរទេសបានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសកាណាដានឹងបញ្ជូនមន្រ្តីប៉ូលីស២០នាក់បន្ថែមទៀត ទៅកាន់អ៊ីរ៉ាក់ដើម្បីជួយគាំទ្រដល់ស្ថេរភាពក្នុងប្រទេសនេះ។

ក្រុមមន្រ្តីប៉ូលីសកាណាដា នឹងជួយបង្កើតវត្តមានប៉ូលីសក្នុងស្រុកឡើងវិញនៅក្នុងតំបន់ដែលទើបតែរំដោះបានពីពួកភេរវករ Daesh ព្រមទាំងផ្តល់វគ្គហ្វឹកហ្វឺនសម្រាប់ពួកមន្រ្តីប៉ូលីសអ៊ីរ៉ាកផងដែរ។

ក្នុងនោះមានក្រុមមន្រ្តីប៉ូលីសអ៊ីរ៉ាក់ចំនួន ៦ម៉ឺននាក់ ដែលប៉ូលីសចំនួន ១ម៉ឺនទៅ ១២០០០ពាន់នាក់គឺជាស្រ្តី។ តំបន់ដែលពួកភេរវករ Deash (ក្រុម IS) បានកាន់កាប់ ជាង៨៥-១០០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ូលីសត្រូវបានបំផ្លាញ។

ប៉ូលីសកាណាដា បាននឹងកំពុងតែដាក់ពង្រាយកងទ័ពជាមួយក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS ដែលរួមមានទាំងប៉ូលីសហ្វឹកហ្វឺនបេសកម្ម Carabinieri ដឹកនាំដោយប្រទេសអ៊ីតាលីទៀតផង។

គួររំលឹកថា កាលពីថ្ងៃទី ៨ខែកុម្ភ: ឆ្នាំ ២០១៦ ប្រទេសកាណាដាបានប្រាកាសនូវយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ដោយមានការគាំទ្រដោយកងកម្លាំងសន្តិសុខក្នុងតំបន់ រួមទាំងក្រុមអ្នកតាក់តែងច្បាប់។ ក្រុមមន្រ្តីប៉ូលីសកាណាដាជាង ១៥០នាក់ត្រូវបានបញ្ជូនដើម្បីចូលរួមប្រតិបត្តិការគាំទ្រសន្តិភាពនិងស្ថេរភាពក្នុងតំបន់៕ Source: xinhuanet

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ