សហរដ្ឋអាមេរិកកំពុងព្យាយាមឲ្យមានការដោះលែងពលរដ្ឋខ្លួន៣នាក់នៅកូរ៉េខាងជើង

August 10, 2017 01:34 PM 223

 

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលកំពុងតែធ្វើការឲ្យមានការដោះលែងពលរដ្ឋអាមេរិក៣នាក់ដែលត្រូវបានគេឃុំខ្លួននៅកូរ៉េខាងជើង។
 
ស្ត្រីអ្នកនាំពាក្យអ្នកស្រី Heather Nauert បាននិយាយកាលពីថ្ងៃពុធស្តីពីការប្រកាសរបស់ទីក្រុងព្យុងយ៉ាង ដែលថា គេបានដោះលែងអ្នកផ្សព្វផ្សាយសាសនាជនជាតិកាណាដាម្នាក់ ដែលជាប់គុកអស់មួយជីវិត។ សេចក្តីប្រកាសនោះថា លោក Hyeon Soo Lim ត្រូវបានផ្តល់ ប្រាក់ធានា។
 
អ្នកស្រី Nauert បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីសហរដ្ឋអាមេរិកកំពុងតែធ្វើការតាមរយៈស្ថានទូតស៊ុយអ៊ែតនៅកូរ៉េខាងជើងដើម្បីអាចទៅជួបពលរដ្ឋអាមេរិក៣នាក់នោះ ដែលកំពុងត្រូវបានឃាត់ខ្លួន។ ស្ថានទូតនោះតំណាងឲ្យផលប្រយោជន៍សហរដ្ឋអាមេរិកនៅកូរ៉េខាងជើង។
អ្នកស្រី Nauert ត្រូវបានសាកសួរថា ថាតើសហរដ្ឋអាមេរិកមានធ្លាប់បានទាក់ទងណាមួយជាមួយកូរ៉េខាងជើងទេ ចាប់តាំងពីបេសកជន Joseph Yun បានទៅធ្វើទស្សនកិច្ចប្រទេសនេះកាលពីខែមិថុនា។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនបានដឹងអ្វីនោះទេ។
 
អ្នកស្រី Nauert ក៏បានលើកឡើងម្តងទៀតពីការអំពាវនាវរបស់ក្រសួងការបរទេសឲ្យពលរដ្ឋអាមេរិកមិនត្រូវធ្វើដំណើរទៅប្រទេសនោះទេ។ អ្នកស្រីបានសង្កត់ធ្ងន់ថា បម្រាមធ្វើដំណើរសម្រាប់ពលរដ្ឋអាមេរិកដែលចង់ទៅទស្សនាកូរ៉េខាងជើងនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញាខាងមុខ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ