ការវាយប្រហារពីអាកាសរបស់កងកម្លាំងអាមេរិកសម្លាប់ ក្រុមយុទ្ធជនប្រតិព័ន្ធស៊ីអ៊ីតអ៊ីរ៉ាក់ ៤០ នាក់

August 10, 2017 02:34 PM 252

ក្រុមយោធាប្រតិព័ន្ធ  Hashd Shaabi  មួយបាននិយាយកាលពីថ្ងៃអង្គារ៍កន្លងទៅថា កងកម្លាំងអាមេរិក បានវាយប្រហារបន្ទាយនានា របស់ខ្លួននៅក្បែរព្រំដែនជា មួយប្រទេសស៊ីរី នឹងបានសម្លាប់ពួកសកម្មប្រយុទ្ធរបស់ខ្លួនរាប់សឹបនាក់ដោយព្រមានថា  ការ វាយប្រហារនេះ នឹងមិនធ្វើទៅដោយគ្មានការដាក់ទណ្ឌកម្មនោះទេ ។  

ក្រុមយោធាប្រតិព័ន្ធនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានអ៊ីម៉ែលទៅឱ្យភ្នាក់ងារសារព័ត៌មាន Xinhua ថាកងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំង កាលពីថ្ងៃចន្ទ ទៅលើបន្ទាយនានារបស់កងពលតូច  Sayyd al-Shuhadaa ក្នុងតំបន់ Akashat ក្បែរព្រំដែនជាមួយស៊ីរី ដែលបណ្តាលឱ្យពួកយុទ្ធជនមួយចំនួនធំស្លាប់និងរបួស។

សេចក្តីថ្លែងការណ៍ដដែលនោះបាននិយាយថា “ក្រុមនេះនឹងចាប់ឱ្យកងកម្លាំងអាមេរិកទទួលខុស ត្រូវសម្រាប់ផលវិបាកនៃសកម្មភាពនេះ ។ យើងប្រកាសថា វានឹងមិនធ្វើទៅដោយគ្មានការដាក់ ទណ្ឌកម្មនោះទេ “។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា កងយោធាស៊ីអ៊ីតនេះក៏បានអំពាវនាវផង ដែរដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ឱ្យបើកធ្វើការស៊ើបអង្កេតមួយនៅក្នុងឧប្បត្តិហេតុនេះ ព្រមទាំងបាន ទទូចដល់រដ្ឋាភិបាលអ៊ីរ៉ាក់ឱ្យការពារព្រំដែនជាមួយស៊ីរី ដើម្បីទប់ស្កាត់កងកម្លាំងអាមេរិកកុំឱ្យប្រើប្រាស់ ខ្សែបន្ទាត់ព្រំដែនធ្វើនូវអំពើព្យាបាទ របស់ពួកគេ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឱ្យដឹងថា ពួកយុទ្ធជនជាង ៤០នាក់ មក ពីកងយោធាប្រតិព័ន្ធនេះបានស្លាប់ នឹងប្រហែលជា ៣០នាក់ទៀតរបួសដោយការវាយប្រហារយ៉ាងខ្លាំងកា្លដោយកាំភ្លើងធំអាមេរិក  ទៅលើបន្ទាយនានារបស់ក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងលិច ៕ Source: nolimitszone

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ