នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសលាលែងតំណែងក្នុងរយៈពេលបីខែទៀត

June 24, 2016 03:23 PM 432

 

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវីត ខេមឺរ៉ូន បានប្រកាសកាលពីព្រឹកថ្ងៃសុក្រថា គាត់នឹង លាលែងតំណែងជានាយករដ្ឋមន្ត្រី បីខែខាងមុខនេះ ដោយនិយាយថា ប្រទេសនេះត្រូវការ "ការដឹកនាំថ្មី' ។
 
ការប្រកាសរបស់គាត់ កើតឡើងបន្ទាប់ពី ការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេសក្នុងការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។
គាត់បាននិយាយថា គាត់នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីជាមួយនឹងគណរដ្ឋមន្ត្រី របស់គាត់ ក្នុងរយៈពេលបីខែទៀត ហើយគាត់នឹងចុះចេញពីតំណែងឲ្យទាន់ពេល មានសន្និសីទ របស់គណបក្សអភិរក្ស។
 
"ខ្ញុំស្រឡាញ់ប្រទេសនេះណាស់ ហើយមានកិត្តិយសណាស់ដែលបានបម្រើប្រទេសនេះ។ ដោយការគោរពចំពោះពលរដ្ឋអង់គ្លេសទាំងអស់"។
គាត់បានបន្ថែមទៀតថា "ប្រជាជនអង់គ្លេស បាននិយាយ...នេះមិនមែនជាការសម្រេចចិត្ តលេងៗទេ។ លែងមានការសង្ស័យអំពីលទ្ធផល។ ខ្ញុំនឹងធ្វើឲ្យមានការជឿជាក់  ទីផ្សារដែល សេដ្ឋកិច្ចអង់គ្លេសនៅរឹងមាំ។ នេះនឹងទាមទារឲ្យមានការដឹកនាំខ្លាំង។ ខ្ញុំមានមោទនភាពធ្វើជានាយករដ្ឋមន្ត្រីអស់រយៈពេល៦ឆ្នាំនេះ៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ