ភាសាអង់គ្លេសនឹងមិនត្រូវបានប្រើជាផ្លូវការសម្រាប់EUបន្ទាប់ពីអង់គ្លេសចេញ

June 28, 2016 09:42 AM 1923

 

Danuta Hubnerប្រមុខគណកម្មការកិច្ចការធម្មនុញ្ញសភាសហភាពអឺរ៉ុប(AFCO) បានព្រមានកាលពីថ្ងៃចន្ទថា ភាសាអង់គ្លេសនឹងលែងជាភាសាមួយក្នុងចំណោមភាសាផ្លូវការបស់សហភាពអឺរ៉ុប បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
លោក Hubner និយាយថា ភាសាអង់គ្លេសជាភាសាផ្លូវការមួយក្នុងចំណោមភាសា២៤ផ្លូវការ របស់សហភាពអឺរ៉ុប ព្រោះចក្រភពអង់គ្លេស បានកំណត់យកវាជាភាសាផ្លូវការរបស់ខ្លួន។ ប៉ុន្តែពេលដែល អង់គ្លេសបានបញ្ចប់ដំណើរការចាកចេញពីសហភាពអឺរ៉ុបរួចរាល់ ភាសាអង់គ្លេសនឹងមិនត្រូវប្រើ។
 
 "ពួកយើងមានបទបញ្ជា... ដែលគ្រប់បណ្តាប្រទេសសហភាពអឺរ៉ុប មានសិទ្ធក្នុងការដាក់ភាសាផ្លូវការរបស់ប្រទេសមួយ។ ប្រទេសអៀរឡង់បានដាក់ភាសា Gaelic ហើយប្រទេស Maltese បានដាក់ Maltese ដូច្នេះមានតែចក្រភពអង់គ្លេសទេដែលដាក់ភាសាអង់គ្លេស"។
បើយើងអត់មានចក្រភអង់គ្លេសទេ យើងក៏អត់មានភាសាអង់គ្លេសទេ។
លោក Hubner និយាយថា ភាសាអង់គ្លេសជាភាសាការងារមួយក្នុងចំណោមភាសានៅក្នុងរដ្ឋធម្មនុញ្ញសហភាពអឺរ៉ុប។ ហើយបានបន្ថែមថា តាមពិតទៅ វាជាភាសាលើសគេ ជាភាសាដែលត្រូវបានគេប្រើញឹកញាប់បំផុតដោយពលរដ្ឋនៅសហភាពអឺរ៉ុប។
 
បទប្បញត្តិដែលចុះបញ្ជីភាសាផ្លូវការរបស់សហភាពអឺរ៉ុបនឹងត្រូវផ្លាស់ប្តូរជាឯកច្ឆ័ន្ទ ដោយបណ្តាប្រទេសដែលនៅ បើពួកគេចង់ទុកភាសាអង់គ្លេសជាភាសផ្លូវការ។
ប្រភពសហភាពអឺរ៉ុបនិយាយថា ទោះបីជាយ៉ាងណា ប្រភពពីសហភាពអឺរ៉ុប បានពន្យល់ថា បទប្បញត្តិទៅលើភាសាផ្លូវការ ជាកម្មវត្ថុនៃការបកប្រែភាសាយ៉ាងតិចមួយភាសា។ បទប្បញត្តិ ឆ្នាំ១៩៥៨ ទាក់ទងនឹងភាសាផ្លូវការរបស់សហភាពអឺរ៉ុប ដែលពីដើមសរសេរជាភាសាបារាំង មិនបាននិយាយច្បាស់ថាតើប្រទេសជាសមាជិក ឧទាហរណ៍ អៀរឡង់ឬម៉ាលតា អាចមានភាសាផ្លូវការច្រើនជាងមួយ ។
ការបកប្រែពីភាសាបារាំង តាមមើលទៅប្រហែលជាអាចទៅរួច ខណៈដែលធម្មនុញ្ញជាភាសាអង់គ្លេសចេញទៅ៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ