ធនាគារកណ្តាលចិន ព្យាយាមបញ្ចុះតម្លៃលុយយ័ន ក្នុងខណៈអង់គ្លេសបោះឆ្នោតចាកចេញពីអឺរ៉ុប

June 28, 2016 10:20 AM 331

ធនាគារកណ្តាលនៃប្រទេសចិន បានបញ្ចុះតម្លៃប្រាក់យ័ន ធៀបនឹងលុយដុល្លារ ត្រឹម ០,៩១% ក្រោយពេលអង់គ្លេស បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។

ធនាគារកណ្តាលចិន បានកំណត់អត្រាប្តូរប្រាក់ជាមធ្យម ដោយ ១ដុល្លាអាមេរិក ស្មើនឹង ៦,៦៣៧៥យ័ន ដែលជាការទម្លាក់តម្លៃទាបបំផុតចាប់តាំពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១០។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Xiao Lisheng ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថានវិទ្យាស្រ្តសង្គមនៃសេដ្ឋកិច្ច និងនយោបាយពិភពលោក បាននិយាយថា ចិនមានការពាក់ព័ន្ធទៅលើតួនាទីនៅក្នុងអន្តរជាតិនីយកម្មនៃប្រាក់យ័ន របស់ក្រុងឡុងដុងនៅក្នុងតំបន់អឺរ៉ុប នៅក្នុងពេលអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ដោយសារតែអង់គ្លេសគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់រូបិយប័ណ្ណចិននៅក្នុងអឺរ៉ុប។

ប្រទេសចិន បានតស៊ូក្នុងការធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួន ក្លាយជារូបិយប័ណ្ណបម្រុងអន្តរជាតិមួយចាប់តាំងពីឆ្នាំ ២០០០មក។ នៅចុងឆ្នាំ ២០១៥ លោកស្រី Christin Lagarde ប្រធានមូលនិធិរូបិយវត្ថុ IMF បានប្រកាសថា លុយយ័ន ត្រូវបានក្លាយជារូបិយប័ណ្ណបម្រុងអន្តរជាតិ ហើយចិន គ្រោងនឹងធ្វើឱ្យវាក្លាយជារូបិយប័ណ្ណបម្រុងអន្តរជាតិជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ