អាល្លឺម៉ង់ នឹងផ្តល់សញ្ជាតិដល់យុវជនអង់គ្លេស បន្ទាប់ពីបោះឆ្នោតចេញពីសហភាពអឺរ៉ុប

July 05, 2016 01:32 PM 555

ប្រទេសអាល្លឺម៉ង់ និងផ្តល់សញ្ជាតិទៅឱ្យប្រជាជនអង់គ្លេសវ័យក្មេង ដែលគាំទ្រដល់ការបោះឆ្នោតបន្តនៅក្នុងសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Sigmar Gabriel បានអំពាវនាវឱ្យយុវជនអង់គ្លេសដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងក្នុងប្រទេសសហភាពអឺរ៉ុបដទៃទៀត ពិចារណាក្នុងការទទួលបានសញ្ជាតិពីរ បន្ទាប់ពីអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែនៅមានមនុស្សភាគច្រើន ចង់បន្តក្នុងប្លុកនេះដដែល។

លោកបាននិយាយថាពួកគេគួរតែត្រូវបានផ្តល់នូវឱកាសក្នុងការទទួលបានសញ្ជាតិអាល្លឺម៉ង់។ «យើងគួរតែផ្តល់សញ្ជាតិដល់យុវជនអង់គ្លេស ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ អ៊ីតាលី ឬបារាំង ដូចច្នេះពួកគេនៅតែជាពលរដ្ឋរបស់សហភាពអឺរ៉ុប»។

មេដឹកនាំគណបក្សបៃតងដែលជាគណបក្សប្រឆាំង បាននិយាយថា រដ្ឋាភិបាលគួរតែពិចារណាផ្តល់នូវសិទ្ធិរស់នៅ ឬភាពជាពលរដ្ឋ ហើយពួកគេគួរតែត្រូវបានបន្ថូរបន្ថយចំពោះច្បាប់ ៨ឆ្នាំ ដែលមានន័យថា ប្រជាជនណាដែលពុំមែនជាសហភាពអឺរ៉ុប ដែលចង់បានសញ្ជាតិអាល្លឺម៉ង់ គឺត្រូវរស់នៅក្នុងប្រទេសនេះឱ្យបានរយៈពេល ៨ឆ្នាំសិន៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ