កូរេខាងជើង គម្រាមវាយប្រហារមូលដ្ឋានយោធាអាមេរិចទៀតហើយ

July 06, 2016 01:38 PM 5764

ប្រទេសកូរេខាងជើង បានបង្កើនការគម្រាមកំហែងទៅលើអាមេរិកទៀតហើយ តាមរយៈការផ្ញើសារ។ ក្រុងព្យ៉ុងយ៉ាង ក៏បានផ្ញើអ៊ីម៉ែល និង fax ចំនួន ៩៥សារ ទៅឱ្យប្រទេសកូរ៉េខាងត្បូងផងដែរ។

ភ្នាក់ងារព័ត៌មានកូរេខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហាត់វាយប្រហារនុយក្លេអ៊ែរួមគ្នា កាលពីខែឧសភា រួមទាំងវត្តមានយន្តហោះទម្លាក់គ្រាប់បែក B-52 នៅជិតឧបទ្វីបកូរេកាលពីខែមិថុនា។

ក្រុងព្យ៉ុងយ៉ាងនិយាយថា​ អាមេរិក គឺជាអ្នកគម្រាមគ្រោះថ្នាក់បំផុតនៃសង្គ្រាមនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ ហើយដូចច្នេះគ្មានហេតុផលណាមួយដែលខ្លួនត្រូវកាត់បន្ថយនុយក្លេអ៊ែនោះទេ។

អត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ នៅក្នុងសារព័ត៌មាននេះ មានខ្លឹមសារថា «សូម្បីតែអធិបតយ្យ និងសិទ្ធិរបស់យើង ត្រូវបានជ្រៀតជ្រែកតែបន្តិចនោះ យើងនឹងវាយបកទៅមូលដ្ឋានយោធាចក្រពត្តិអាមេរិក ឱ្យក្លាយទៅជាសមុទ្រភ្លើង។»

ចំណែកប្រព័ន្ធផ្សព្វផ្សាយ DPRK Today ក៏បានបង្ហោះវីដេអូនៃការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម និងកាត់តវីដេអូធ្វើបែបជាវាយប្រហារដែនដី ឬ មូលដ្ឋានយោធាអាមេរិកទៀតផង៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ