មន្ត្រីជាន់ខ្ពស់យោធាស.រ.អា ថា "មីស៊ីលICBMរបស់កូរ៉េខាងជើងអាចបាញ់ដល់សហរដ្ឋអាមេរិកពិតមែន"

July 19, 2017 08:28 AM 147

 

មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបនិយាយថា ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វិបថ្មីបង្អស់របស់កូរ៉េខាងជើងបង្ហាញថា នៅពេលនេះ ប្រទេសមួយនេះអាចបាញ់ដល់សហរដ្ឋអាមេរិក ប៉ុន្តែគេខ្វះខាតបច្ចេកវិទ្យានាំផ្លូវដ៏ចាំបាច់មួយ។
 
អនុប្រធាននៃសហប្រធានបុគ្គលិក ឧត្តមសេនីយ Paul Selva បានថ្លែងបន្ទាល់នៅឯសវនាការគណៈកម្មការព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។
កូរ៉េខាងជើងនិយាយថាខ្លួនបានធ្វើការសាកល្បងដោយជោគជ័យលើការបាញ់បង្ហោះមីស៊ីលឆ្លងទ្វិប ICBM កាលពីថ្ងៃទី៤ ខែកក្កដា។
 
លោក Selva បាននិយាយថា កូរ៉េខាងជើងនៅមិនទាន់បានបង្ហាញសមត្ថភាពក្នុងការនាំផ្លូវ និងគ្រប់គ្រងមីស៊ីលនោះដែលជាប្រការចាំបាច់បាននៅឡើយទេ ប៉ុន្តែតាមរយៈចម្ងាយ ពួកគេច្បាស់ណាស់ពិតជាមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
លោកបានបង្ហាញពីបម្រុងប្រយ័ត្ន ដោយនិយាយថា កូរ៉េខាងជើងអាចបង្កើនភាពត្រឹមត្រូវនៃបច្ចេកវិទ្យានាំផ្លូវនោះបាន។
 
ឧត្តមសេនីយ  Paul Selva
 
លោកបានបញ្ជាក់ថា យោធាសហរដ្ឋអាមេរិកនឹងពង្រឹងការតាមដានរបស់ខ្លួន។
លោក Selvaបានពន្យល់ថា វាកាន់តែមានការពិបាកកើនឡើងក្នុងការចាប់សញ្ញានៃការបាញ់បង្ហោះមីស៊ីលបាលីស្ទីកធ្វើឡើងដោយកូរ៉េខាងជើង ដោយសារតែសមត្ថភាពកាន់តែខ្ពស់របស់វា ក្នុងការបែងចែក ឬ លាក់បំបាំងចលនានៃប្រព័ន្ធមីស៊ីលរបស់គេ។
 
លោកបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងបន្តធ្វើឲ្យប្រសើរឡើងសមត្ថភាពការពារមីស៊ីលរបស់ខ្លួន៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ