កូរ៉េខាងជើងកំពុងត្រៀមបាញ់មីស៊ីល ICBM ថ្មីមួយទៀត នៅពីរសប្តាហ៍ខាងមុខ?

July 20, 2017 10:00 AM 110

 

វ៉ាស៊ីនតោន៖ កូរ៉េខាងជើងទំនងជាកំពុងរៀបចំធ្វើការសាកល្បងមីស៊ីលឆ្លងទ្វិប ឬមីស៊ីលចម្ងាយមធ្យមនៅពីរសប្តាហ៍ខាងមុខ នេះបើតាមការរាយការណ៍របស់ស៊ីអិនអិនកាលពីថ្ងៃពុធ។
 
គេបានស្រង់សម្តីរបស់មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកពីររូបនិយាយថា សញ្ញានានាដែលលេចឡើងនៅក្នុងការឈ្លបយកការណ៍សម្ងាត់ថ្មីៗបង្អស់។ រូបភាពពីផ្កាយរណបក៏បានបង្ហាញថា ប្រទេសកុម្មុនីសនេះ អាចកំពុងសាកល្បងឧបករណ៍ និងទីតាំងគ្រប់គ្រងមីស៊ីលនៅសម្រាប់ត្រៀមធ្វើការបាញ់បង្ហោះ។ 
ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកក្កដា និងបានកំណត់ថាជាសាកល្បងមីស៊ីលឆ្លងទ្វិបលើកទីមួយបានសម្រេចដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
 
កាលពីថ្ងៃអង្គារ អនុប្រធាននៃសហប្រធានបុគ្គលិក លោក ឧត្តមសេនីយ Paul Selvaបាននិយាយថា "ប្រទេសនោះមិនទាន់បង្ហាញពីសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិក ជាមួយនឹងភាពសុក្រឹត ឬ ទំនុកចិត្តសមហេតុផលពីជោគជ័យនោះ"។
"ប៉ុន្តែ មីស៊ីលនោះអាចបាញ់ដល់សហរដ្ឋអាមេរិក ហើយការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើងអាចមានការពិបាកដើម្បីត្រួតពិនិត្យ ពីព្រោះប្រទេសពូកែខាងលាក់បំពួនអាវុធទាំងនោះណាស់ "។ 
 
អ្នកនាំពាក្យឲ្យមន្ទីរបញ្ចកោណ មេបញ្ជាការ Gary Ross បានបដិសេធធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នោះ ដោយនិយាយថា គាត់មិនច្បាស់ពីប្រភពព័ត៌មានដើមនោះទេ៕yonhapnews
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ