កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងតាមដានកូរ៉េខាងជើងយ៉ាងស្អិតចំពោះសញ្ញានៃការបង្កហេតុមីស៊ីលថែមទៀត

July 20, 2017 01:50 PM 129

 

សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងតែតាមដានកូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់ចំពោះសញ្ញាបង្ករឿងជាយថាហេតុភ្លាមៗ នេះបើតាមក្រសួងការបរទេសបាននិយាយនៅថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងកំពុងតែត្រៀមរៀបចំធ្វើការសាកល្បងមីស៊ីលមួយទៀត ដែលប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មជុំវិញពិភពលោក។
 
អ្នកនាំពាក្យក្រសួងការបរទេស លោក Cho June-hyuck បាននិយាយថា អាជ្ញាធរយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសញ្ញាណាមួយនៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
លោកបានបន្ថែមថា កូរ៉េខាងជើង គួរតែចេញមកកាន់តុចរចារ ដោយដឹងហើយថា ការបង្កហេតុអាចផ្តល់លទ្ធផលទទួលទណ្ឌកម្ម និងសម្ពាធ កាន់តែតឹងតែង។
យោងទៅតាមស៊ីអិនអិនមុននេះ បានរាយការណ៍ថា មានសញ្ញានានា ដែលកូរ៉េខាងជើងកំពុងតែរៀបចំធ្វើការសាកល្បងមីស៊ីលឆ្លងទ្វិប ឬ មីស៊ីលចម្ងាយមធ្យមនៅអំឡុង២សប្តាហ៍ទៀត។
 
កូរ៉េខាងជើងបានបាញ់សាកល្បងអ្វីដែលគេបានអះអាងថាជាមីស៊ីលឆ្លងទ្វិប កាលពីថ្ងៃទី៤ ខែកក្កដា ជាការផ្គើនទៅនឹងដំណោះស្រាយច្រើនមុខរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបានហាមប្រទេសនេះមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក។ ក្រុមប្រឹក្សាសន្តិសុខនេះ កំពុងតែធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីដាក់ទោសដល់ការបង្កហេតុចុងក្រោយបង្អស់របស់កូរ៉េខាងជើង៕yonhapnews
 
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ