កូរ៉េខាងជើងសាកល្បងបច្ចេកវិទ្យាបាញ់បង្ហោះមីស៊ីលចេញពីនាវាមុជទឹក

July 20, 2017 04:38 PM 236

 

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា កូរ៉េខាងជើងបានសាកល្បងបច្ចេកវិទ្យាដើម្បីបាញ់បង្ហោះមីស៊ីលបាលីស្ទុកចេញពីនាវាមុជទឹក។
ពួកគេនិយាយថា ការពិសោធន៍នេះត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ និងកាលពីចុងខែឧសភាកន្លងទៅ។
ពួកគេនិយាយថា កូរ៉េខាងជើងកំពុងព្យាយាមធ្វើឲ្យបានល្អឥតខ្ចោះ អ្វីដែលគេហៅថា បច្ចេកវិទ្យា បាញ់ត្រជាក់"cold-launch” ដែលប្រើឧស្ម័នបង្ហាប់ដើម្បីរុញច្រានមីស៊ីល មុនដុតបញ្ចេះវានៅកណ្តាលអាកាស ជំនួសឲ្យការដុតបញ្ឆេះប្រេងនៅខាងក្នុងនាវាមុជទឹក។
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការសាកល្បងនេះបានធ្វើឡើងនៅទីកន្លែងមួយនៅ Sinpo ដែលមូលដ្ឋានរបស់នាវាមុជទឹកនៅខាងកើតប្រទេសនេះ។
ពួកគេក៏បាននិយាយដែរថា នាវាមុជទឹកកូរ៉េខាងជើងបានផ្លាស់ប្តូរនីតិវិធីប្រតិបត្តិការរបស់ពួកគេនៅសមុទ្រជប៉ុន ដែលជាដំណើរការមិនប្រក្រតីមួយដែលយោធាសហរដ្ឋអាមេរិកកំពុងតែធ្វើការតាមដានយ៉ាងដិតដល់៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ