មន្ត្រីស.រ.អា ថា កូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលឆាប់ៗនេះ

July 26, 2017 10:45 AM 117

 

ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេបានមើលឃើញសកម្មភាពរបស់កូរ៉េខាងជើងកើនឡើងនៅឯទីតាំងនៅទីក្រុង Kusongភាគខាងលិច ដែលអាចជាការរៀបចំសម្រាប់ធ្វើការសាកល្បងមីស៊ីលមួយទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
 
មន្ត្រីរូបនោះដែលនិយាយសុំមិនបញ្ចេញឈ្មោះបាននិយាយថា កាលពីសប្តាហ៍កន្លងទៅ ក្រុមឈ្លបយកការណ៍បានថតឃើញឧបករណ៍ ដែលប្រហែលជាសម្រាប់ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វិប(ICBM) ឬ ជាមីស៊ីលចម្ងាយមធ្យម កំពុងតែផ្លាស់ទីចូលទៅតំបន់ Kusongនោះ។
កាលពីដើមខែនេះ កូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងមីស៊ីលឆ្លងទ្វិប ICBM ជាលើកដំបូង និងបានគ្រប់គ្រងទៅលើបច្ចេកវិទ្យានោះដែលចាំបាច់ដើម្បីដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែតាមរយៈមីស៊ីលនោះ។
 
សារព័ត៌មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា ការសាកល្បងនោះបានបញ្ជាក់ពីការចូលនិងត្រឡប់មកស្រទាប់ផែនដីវិញរបស់ក្បាលគ្រាប់ ដែលអ្នកជំនាញនិយាយថា មីស៊ីលនោះអាចហោះដល់រដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា អនុប្រធាននៃសហប្រធានបុគ្គលិកកាលពីពេលថ្មីៗនេះ បាននិយាយថា ការសាកល្បងកាលពីថ្ងៃទី ៤ កក្កដា មិនទាន់បានបង្ហាញថា កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិក ជាមួយនឹងកម្រិតត្រឹមត្រូវណានោះទេ។
 
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃអង្គារថា ទីភ្នាក់ងារស៊ើបការណ៍ការពារ(DIA) ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់មន្ទីរបញ្ចកោណ បានវាយតម្លៃថា កូរ៉េខាងជើងនឹងអាចបំពាក់ក្បាលគ្រាប់នៅលើមីស៊ីល ICBM បាននៅត្រឹមឆ្នាំក្រោយ វាលឿនជាងការគិតកាលពីមុន។
 
ទោះជាយ៉ាងណា យោងទៅតាមមន្ត្រីសហរដ្ឋអាមេរិកពីររូបនោះ អ្នកវិភាគខ្លះទៀតដែលសិក្សាពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងមិនឯកភាពទៅនឹងការវាយតម្លៃរបស់ទីភ្នាក់ងារ DIA នោះទេ៕reuters

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ