ចិនជំទាស់ទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដែលអាចកើតមានទៀត

July 27, 2017 08:52 AM 79

 

ប្រទេសចិនបានបញ្ជាក់ជាថ្មីពីការជំទាស់របស់ខ្លួនទៅនឹងការបាញ់បង្ហោះមីស៊ីលបាលីស្ទិកដែលអាចមានមួយទៀតធ្វើឡើងដោយកូរ៉េខាងជើង។
អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិន លោកLu Kang បានថ្លែងចំពេលដែលមានការសង្ស័យថា កូរ៉េខាងជើងនឹងធ្វើការសាកល្បងមីស៊ីលប្រភេទICBM នៅព្រឹកថ្ងៃព្រហស្បតិ៍។
 
អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិន លោកLu Kang
 
 
លោក Lu បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធថា ប្រទេសចិនសូមជំទាស់ចំពោះសកម្មភាពណាដែលផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)។ លោកបានផ្តល់ជាយោបល់ថា ការសាកល្បងមីស៊ីលបាលីស្ទិកដោយកូរ៉េខាងជើងបំពានដល់ដំណោះស្រាយអង្គការសហប្រជាជាតិ។
លោក Lu បាននិយាយយោងទៅផែនការមួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលចង់ពង្រីកទណ្ឌកម្មប្រឆាំងក្រុមហ៊ុនចិន ដែលកំពុងរកស៊ីជាមួយកូរ៉េខាងជើង។ លោកបានអះអាងថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មដល់អ្នកបំពានដល់ដំណោះស្រាយ UNSC ស្របទៅតាមច្បាប់ក្នុងប្រទេសរបស់ខ្លួន។
 
អ្នកនាំពាក្យរូបនេះបាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិក មិនបានជួយដោះស្រាយបញ្ហានោះទេ ហើយវានឹងផ្តល់ផលប៉ះពាល់ត្រឡប់មកវិញទៅលើការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ