សហរដ្ឋអាមេរិកកំពុងស្វះស្វែងកិច្ចសន្ទនាជាមួយកូរ៉េខាងជើង

August 02, 2017 08:32 AM 77

 

រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក លោក រិច ទីល័រសាន់(Rex Tillerson) បានទទូចឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរបស់ខ្លួន។ លោកនិយាយថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការរៀបចំឲ្យមានការពិភាក្សាគ្នាជាមួយទីក្រុងព្យុងយ៉ាង ខណៈដែលខ្លួនកំពុងបន្តដាក់សម្ពាធ។
 
នៅឯសន្និសីទកាសែតកាលពីថ្ងៃអង្គារ លោក ទីល័រសាន់ បានសម្តែងការព្រួយបារម្ភអំពីការបាញ់បង្ហោះសាកល្បងមីស៊ីលឆ្លងទ្វិប(ICBM)លើកទី២របស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន។
លោកបាននិយាយថា ការគំរាមកូរ៉េខាងជើងបានក្លាយជាការពិតនៅក្នុងអ្វីសហរដ្ឋអាមេរិកបានរំពឹងគិតទុកថាវាមុខជានឹងកើតឡើង។
លោក ទីល័រសាន់បាននិយាយបែបអវិជ្ជមានអំពីការប្រើប្រាស់កងកម្លាំងប្រឆាំងនឹងកូរ៉េខាងជើង ដោយនិយាយថា ជម្រើសនានាមានដែនកំណត់។
 
 
 
លោកបាននិយាយដដែលៗថា សហរដ្ឋអាមេរិកស្វះស្វែងដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួន តាមរយៈ "សម្ពាធប្រកបដោយសន្តិសភាព"។
លោក ទីល័រសាន់ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកមិនស្វះស្វែងក្នុងការផ្លាស់ប្តូររបបកូរ៉េខាងជើងនោះទេ។ លោកបាននិយាយថា សហរដ្ឋអាមេរិកមិនមែនជាសត្រូវ ឬ ជាការគំរាមណាមួយចំពោះកូរ៉េខាងជើងទេ។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមយល់រឿងនោះ ហើយ ចង់ឲ្យមានការសន្ទនាគ្នា។
 
លោក ទីល័រសាន់ បាននិយាយថា ប្រទេសចិន មាន ទំនាក់ទំនងពិសេស និងដាច់ដោយឡែក ជាមួយកូរ៉េខាងជើង ហើយបានអំពាវនាវឲ្យទីក្រុងប៉េកាំងប្រើប្រាស់ទំនាក់ទំនងនោះ ដែលមានឥទ្ធិពលដល់ទីក្រុងព្យុងយ៉ាង ដូច្នេះ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចមានការពិភាក្សាគ្នាប្រកបដោយផ្លែផ្កា៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ