វៀតណាមរិះគន់ការបាញ់មីស៊ីល ICBM របស់កូរ៉េខាងជើង

August 02, 2017 10:57 AM 121

 

វៀតណាមបានរិះគន់ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វិបគ្រាប់ទី២ចុងក្រោយនេះរបស់កូរ៉េខាងជើង ដោយអំពាវនាវឲ្យទីក្រុងព្យុងយ៉ាងគោរពទៅតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធ។
 
ស្ត្រីអ្នកនាំពាក្យឲ្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទកាសែត មួយថ្ងៃមុននេះថា ប្រទេស(វៀតណាម) មានការព្រួយបារម្ភជាខ្លាំងអំពីការសាកល្បងមីស៊ីលឆ្លងទ្វិបដែលបានបន្តធ្វើ ដោយសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដែលបំពានធ្ងន់ធ្ងរដល់ដំណោះស្រាយក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។ 
 
អ្នកស្រី Hang ក៏បាននិយាយដែរថា វៀតណាមគាំទ្រជានិច្ចចំពោះកិច្ចប្រឹងប្រែងដើម្បីជម្រុញឲ្យមានកិច្ចសន្ទនាគ្នា និងរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វិបកូរ៉េ។
ប្រទេសអាស៊ីអគ្នេយ៍ បានរក្សាទំនាក់ទំនងជិតស្និតជាមួយកូរ៉េខាងជើង ប៉ុន្តែមិនយល់ស្របចំពោះកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់គេ(កូរ៉េខាងជើង)។
កាលពីឆ្នាំមុន វៀតណាមបានបណ្តេញមន្ត្រីមួយរូបនៃធនាគារកូរ៉េខាងជើងដែលត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងដំណោះស្រាយទណ្ឌកម្ម ខែមីនា ឆ្នាំ២០១៦។
 
វិធានការដែលធ្វើឲ្យកត់សម្គាល់ពីការអនុវត្តន៍ដំបូងរបស់ទីក្រុងហាណូយស្តីពីទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សានោះ ជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែលើកទី៤ របស់កូរ៉េខាងជើង ក្នុងខែមករា ឆ្នាំ២០១៦ និងការបាញ់គ្រាប់រ៉ូកែតជាបន្តបន្ទាប់ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក៕yonhapnews
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ