មីស៊ីលកូរ៉េខាងជើងអាចហោះទៅដល់សឹងគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក

August 02, 2017 01:48 PM 148

 

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា សឹងតែគ្រប់តំបន់ទាំងអស់នៃសហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងចម្ងាយនៃមីស៊ីលឆ្លងទ្វិបរបស់កូរ៉េខាងជើង ដែលគេបានបាញ់ទៅដល់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
 
មន្ត្រីរូបនោះបានបាននិយាយកាលពីថ្ងៃអង្គារអំពីការរកឃើញពីការវិភាគថ្មីៗបង្អស់របស់សហរដ្ឋអាមេរិកទៅលើមីស៊ីលនោះ។
កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើការបាញ់សាកល្បងមីស៊ីល ICBM គ្រាប់ទី២ ដោយជោគជ័យ កាលពីថ្ងៃសុក្រ ក្រោយពីគ្រាប់ទីមួយបានបាញ់កាលពីថ្ងៃទី៤ ខែកក្កដា។
 
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានវិភាគថា មីស៊ីលកាលពីថ្ងៃសុក្រនោះ ត្រូវបានបាញ់ចេញ ហើយធ្វើដំណើរបានរយៈពេល៤៥នាទី ដែលជារយៈពេលដ៏វែងបង្អស់ដែលបាញ់ដោយកូរ៉េខាងជើង។ ក្រសួងបានប៉ាន់ប្រមាណពីចម្ងាយអតិបរមារបស់មីស៊ីលនោះ ផ្អែកទៅលើគន្លងហោះហើរ និងកម្ពស់របស់វា ព្រមទាំងថាមពលរបស់ម៉ាស៊ីនវាដែរ។
ទោះជាយ៉ាងណា ក្រសួងក៏បាននិយាយដែរថា មីស៊ីលរបស់កូរ៉េខាងជើង នៅតែស្ថិតក្រោមការអភិវឌ្ឍន៍។ គេបាននិយាយថា ទាំងចម្ងាយហោះហើរអតិបរមា នៃមីស៊ីល ICBM និង សមត្ថភាពតម្លើងក្បាលគ្រាប់ទៅលើមីស៊ីល មិនត្រូវបានគេបញ្ជាក់នោះទេ។
 
តាមសេចក្តីរាយការណ៍ មន្ត្រីក្រសួង បានវិភាគថា កូរ៉េខាងជើងអាចដាក់ឲ្យដំណើរការមីស៊ីល ICBM នេះ យ៉ាងយូរនៅដើមឆ្នាំក្រោយនេះ៕NHK
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ