កូរ៉េខាងជើង ហ្វឹកហាត់ត្រៀមកម្ទេចសេតវិមាន មន្ទីរបញ្ចកោណ និងទីតាំងសំខាន់របស់អាមេរិក សាហាវជាងភេរវកម្មថ្ងៃ ១១ កញ្ញា

April 06, 2016 08:58 AM 1433

ព្យ៉ុងយ៉ាងៈ ប្រទេសកូរ៉េខាងជើង បានអះអាងថា ប្រសិនបើទៅរួច ខ្លួននឹងសម្លាប់ជនជាតិអាមេរិក ច្រើនជាងការវាយប្រហារភេរវកម្ម ថ្ងៃ១១ កញ្ញា ទៅទៀត។

បើយោងតាមអត្ថបទមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ DPRK Today បានឱ្យដឹងថា សព្វាវុធរបស់កូរ៉េខាងជើង ត្រូវបានហ្វឹកហាត់ដោយផ្តោតទៅលើការកម្ទេច សេតវិមាន មន្ទីរបញ្ចកោណ និងទីតាំងសំខាន់ៗរបស់អាមេរិក។

អត្ថបទនោះមានខ្លឹមសារថា៖ «យន្តហោះស៊ីវិល ៣គ្រឿង វាយប្រហារអគារពាណិជ្ជកម្មអាមេរិក កាលពី ១៥ឆ្នាំមុន ធ្វើឱ្យមនុស្សស្លាប់ ៣.០០០នាក់ ហើយបានបន្សល់សុបិន្តដ៏អាក្រក់សម្រាប់អាមេរិក ប៉ុន្តែបើមានការកើតឡើងសម្រាប់សង្គ្រាមចុងក្រោយរបស់យើងវិញ យើងនឹងសំអាតប្រទេសអាមេរិកចេញពីប្រវត្តិសាស្រ្ត គ្មានពេលសម្រាប់ឱ្យពួកគេសោកស្តាយ ឬមានសុបិន្តអាក្រក់អំពីវានោះទេ។»

អត្ថបទនោះមានខ្លឹមសារបន្ថែមថា «គ្រាន់តែត្រូវបានវាយប្រហារពីយន្តហោះស៊ីវិល ៣គ្រឿង អាមេរិក ខ្មាស់គេពេញពិភពលោកទៅហើយ និងបានទទួលរងនូវការបំផ្លាញសេដ្ឋកិច្ច និងចិត្តសាស្រ្តដែលមិនអាចគណនាបាន។»

កូរ៉េខាងជើង បានបំពានការហាមឃាត់របស់អង្គការសហប្រជាជាតិ ដោយបានធ្វើតេស្តសាកល្បងបាញ់មីស៊ីល ក្នុងអំឡុងពេលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ថ្មីៗនេះ កូរ៉េខាងជើង បានអះអាងថា ខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបំពាក់នៅមីស៊ីលបាលីស្ទីក ដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ