ភ្លើងឆេះព្រៃនៅកាណាដា បណ្តាលឱ្យតម្លៃប្រេងសាំងឡើងថ្លៃ

May 06, 2016 02:49 PM 339

ញ៊ូយ៉កៈ ប្រេងសាំងបានឡើងថ្លៃ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះព្រៃដ៏មហិមា នៅក្នុងតំបន់ប្រេងកាតនៃប្រទេសកាណាដា បានបង្អាក់ផលិតកម្ម។

ភ្លើងឆេះដែលមិនអាចគ្រប់គ្រងបាននេះ កើតឡើងនៅក្នុងទីក្រុង Fort McMurray បន្ទាប់ពីមនុស្សច្រើនជាង ៨ម៉ឺននាក់ ត្រូវបង្ខំចិត្តរត់ចេញពីតំបន់នោះ ដើម្បីរក្សាជីវិត។ អាជ្ញាធរបានព្រមានថា រយៈពេល ២៤ម៉ោងក្រោយ វានឹងកាន់តែមានគ្រោះថ្នាក់ខ្លំាងនៅក្នុងទីក្រុងនេះ។

លោក Matt Smith នៅ ClipperData បាននិយាយថា «បំពង់បង្ហូរប្រេងនៅក្នុងតំបន់នោះ ត្រូវបានបិទដើម្បីបង្ការគ្រោះអាសន្ន រីឯទិន្នផលប្រេងនៅក្នុងរោងចក្រ តំបន់នោះ ក៏ត្រូវបានអាក់ខានផងដែរ»។

តម្លៃប្រេង West Texas Intermediate សម្រាប់បញ្ជូននៅក្នុងខែមិថុនា មានតម្លៃ ៤៤,៣២ដុល្លារក្នុងមួយបារ៉ែល ដែលបានកើនឡើង ៥៤សេន។ តម្លៃប្រេងសំខាន់ៗនៅអាមេរិក បានឡើងខ្ពស់ដល់ ៤៦,០៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ក្នុងទីក្រុងឡុងដុង តម្លៃប្រេង European benchmark Brend សម្រាប់បញ្ជូននៅខែកក្កដា បានឡើងដល់ ៤៥,០១ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ដែលបានកើនឡើង ៣៩សេន៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ