Denny Kwan ឆ្លើយតបទៅនឹងការរិះគន់របស់អ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា

May 10, 2016 10:13 AM 1711

Denny Kwan ដែលយើងស្គាល់ថាជាតារាស្រីដ៏ស៊ិចស៊ីក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជានោះ បានធ្វើការឆ្លើយតបទៅនឹងការរិះគន់របស់មហាជនក្នុងហ្វេសប៊ុកដែលបានរិះគន់នាងយ៉ាងចាស់ដៃក្រោយពីឃើញនាង និងបងប្អូនស្លៀកសំលៀកបំពាក់មិនសមរម្យក្នុងកម្មវិធីខួបកំណើតប្អូនប្រុសកាលពីពេលថ្មីៗកន្លងទៅនេះ។

 

នៅថ្ងៃទី៨ខែឧសភា Denny បានធ្វើការបកស្រាយក្នុងហ្វេសប៊ុករបស់ខ្លួនផ្ទាល់ដែលមានខ្លឹមសារទំាងស្រុងដូចខាងក្រោម​ ៖

“ខ្ញុំមិនយល់ទេហេតុអ្វីក៏អ្នកខ្លះចូលចិត្តមើលមនុស្សតែសម្បកក្រៅចឹង??? ខ្ញុំកើតមកមិនមែនសម្រាប់ផ្គាប់ចិត្តនរណាម្នាក់ទេ ហើយបើទោះជាខ្ញុំផ្គាប់ក៏ផ្គាប់មិនត្រូវដែរ..។ខ្ញុំមិនដែលខ្វល់ទេអ្នកណាចង់គិតអីមកលើខ្ញុំក៏គិតទៅ...ដូចជារឿងសម្លៀកបំពាក់ដែលខ្ញុំស្លៀកចឹងគឺខ្ញុំស្លៀកក្នុងពិធីផ្ទាល់ខ្លួនខ្ញុំសោះអីមកខ្វល់ខ្លាំងម្ល៉េះ?ខ្ញុំមិនបានស្លៀកឡើងច្រើងតាមទូរទស្សន៍ឬថតខ្សែភាពយន្តឯណា..មនុស្សយើងមានចំណង់ចំណូលចិត្តខុសគ្នា ខ្ញុំស្លៀកសុិចសុីព្រោះខ្ញុំស្រលាញ់ ហើយក៏មិនដូចអ្នកខ្លះស្លៀកស៊ិចស៊ីច្រើងដើម្បីប្រជាប្រិយភាពឬចង់បានលុយធីបដែរ...ខ្ញុំសូមអរគុណចំពោះមិត្តៗមួយចំនួនដែលរិះគន់ក្នុងន័យស្ថាបនា.ឯអ្នករិះគន់ក្នុងន័យជាន់ពន្លិចវិញនាងខ្ញុំចង់ប្រាប់ថាមិនបាច់ខំប្រឹងទេព្រោះវាគ្រាន់តែជាខ្យល់មួយបក់កាត់ត្រចៀកខ្ញុំតែបុ៉ណ្ណោះ.ខ្ញុំមានមុខជំនួញផ្ទាល់ខ្លួនរបស់ខ្ញុំចឹងហើយអត់មានអីត្រូវខ្វល់ទេ ខ្ញុំស្លៀកសម្លៀកបំពាក់ថ្លៃៗក៏មិនខុសដែលព្រោះវាជាលុយរបស់ខ្ញុំ ហើយខ្ញុំក៏មិនបានលួចលុយគេមកទិញផងមានអីខុស..ស្រុកខ្មែរយើងគឺចឹងហើយអោយតែស្លៀកសម្លៀកបំពាក់ថ្លៃពេកក៏រិះគន់ ស្លៀកថោកពេកក៏រិះគន់..មិនដឹងធ្វើមិចត្រូវចិត្តទេ អ្វីដែលសំខាន់ខ្ញុំធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើ..ហើយមិនធ្វើរឿងក្តៅក្រហាយដល់នរណាម្នាក់វាជាក្តីសុខរបស់ខ្ញុំហើយ”៕

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ខែឧសភាកន្លងទៅថ្មីៗនេះDenny និងក្រុមគ្រួសារបានរៀបចំពិធីខួបកំណើតអោយប្អូនប្រុសគម្រប់អាយុ២១ឆ្នំាំដោយនំាគ្នាស្លៀកសំលៀកបំពាក់ប្លែកៗ និងស៊ិចស៊ីពេកទើបត្រូវទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងហ្វេសប៊ុកក្នុងស្រុកបែបនេះ៕

 

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ