លោកបារ៉ាក់អូបាម៉ា នឹងត្រូវមកដល់វៀតណាមនៅថ្ងៃទី២៣ឧសភា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ជាមួយមេដឹកនាំវៀតណាម

May 17, 2016 11:52 AM 634

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នឹងត្រូវមកដល់ទីក្រុងហាណូយនៅថ្ងៃទី២៣ឧសភាខាងមុខនេះ ហើយត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុននារសៀលថ្ងៃទី២៥ឧសភា នេះបើតាមសេចក្តីរាយការណ៏ពីកាសែត Tuoi Tre កាលពីថ្ងៃច័ន្ទកន្លងទៅ។

ជាដំបូងលោកបានដាក់កាលវិភាគថានឹងត្រូវមកដល់រដ្ឋធានីនៃប្រទេសវៀតណាមនៅថ្ងៃទី២២ឧសភាសម្រាប់ជាការទស្សនកិច្ចនៅក្នុងប្រទេសនេះ។

បើយោងតាមប្រភពដកស្រង់ពីកាសែត Tuoi Tre រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថាលោកប្រធានាធិបតីនឹងមានកិច្ចការជាផ្លួវការមួយក្នុងទីក្រុងហាណូយនៅថ្ងៃទី២៣បន្ទាប់នឹងត្រូវបន្តដំណើរឆ្ពោះទៅទីក្រុងហូជីមិញនៅរសៀលថ្ងៃទី២៤ឧសភាខាងមុខនេះដែរ។

រដ្ឋមន្ត្រីការបរទេសលោក ចនឃើរី នឹងត្រូវអមដំណើរលោកប្រធានាធិបតីអាមេរិកនៅថ្ងៃនោះ នេះបើតាមការលើកឡើងពីការសែត Tuoi Tre។

បើយោងតាមសេតវិមាន លោកអូបាម៉ានឹងត្រូវមានកិច្ចប្រជុំជាផ្លូវការជាមួយមេដឹកនាំរបស់ប្រទេសវៀតណាមដើម្បីធ្វើការពិភាក្សាពីការផ្សាភ្ជាប់ចំណងមិត្តភាពរវាងអាមេរិកនិងវៀតណាម

ឱ្យកាន់តែយល់ពីភាពជាដៃគូដើម្បីពង្រឹងកិច្ចសហប្រតិបត្តការនៅក្នុងវិស័យជាច្រើនមានដូចជា ផ្វិស័យសេដ្ឋកិច្ច សុន្តិសុខ និង បញ្ហាសិទ្ធិមនុស្ស។កំឡុងពេលកិច្ចប្រជុំនៅក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ លោកនឹងត្រូវពិភាក្សាអំពីកិច្ចព្រមព្រៀងយ៉ាងសំខាន់នៃភាពជាដៃគូពាណិជ្ជកម្មប៉ាស៊ីហ្វិចនៅក្នុងឆ្នាំនេះ។

លោកអូបាម៉ាបានរៀបចំការប្រជុំមួយជាមួយនិងជនសង្គមស៊ីវិល អ្នកដឹកនាំក្មេងៗក្នុងតំបន់អាស៊ី សហគ្រិន និង អ្នកជំនួញក្នុងសហគមន៏ ដកស្រង់ឡើងពីសេតវិមាន។

ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនឹងត្រូវបញ្ចប់ក្នុងប្រទេសជប៉ុន ជាកន្លែងដែលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល​៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ