យន្តហោះអេហ្ស៊ីប ធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ

May 19, 2016 12:00 PM 482

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យន្តហោះមួយគ្រឿងដែលមានដឹកអ្នកដំណើរ ៥៩នាក់ ពីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ក្រុងគែរ ប្រទេសអេហ្ស៊ីប បានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប MS804 ត្រូវបានបាត់ចេញពីរ៉ាដា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងអំឡុងពេលស្ថិតនៅលើផ្លូវធ្វើដំណើរពីក្រុងប៉ារីស ទៅកាន់ក្រុងគែរ ដោយក្នុងចន្លោះពេលនោះ បានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន Al Mayadeen ដែលបានដកស្រង់ប្រភពពីមន្រ្តីក្រុមហ៊ុនអាកាសចរណ៍នេះ។

ក្រុមហ៊ុន Egypt Air បាននិយាយតាមរយៈទ្វីតធើថា យន្តហោះនោះបានចូលក្នុងដែនអាកាសអេហ្ស៊ីប ចម្ងាយ ១០ម៉ាយល៍ហើយ នៅលើកម្ពស់ ៣៧០០០ហ្វីត នៅពេលដែលរ៉ាដា បានបាត់យន្តហោះ។

បើយោងតាម Sky News Arabia បានឱ្យដឹងថា គេឃើញសញ្ញារបស់យន្តហោះនោះចុងក្រោយបំផុត នៅពេលដែលវាស្ថិតនៅដែនអាកាសនៃប្រទេសក្រិក៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ