បំណែកយន្តហោះ EgyptAir ត្រូវបានរកឃើញ

May 20, 2016 04:31 PM 299

 
BREAKING NEWS: យោធាអេហ្ស៊ីប និងអាកាសចរជាតិ បាននិយាយថា បំណែកយន្តហោះរបស់ EgyptAir ត្រូវបានរកឃើញនៅសមុទ្រមេឌីទែរ៉ាណេ។
 
ជើងហោះហើរ​ MS804 ចេញពីដំណើរពីទីក្រុងប៉ារីស ទៅទីក្រុងគែរ ជាមួយនឹងអ្នកដំណើរ៦៦នាក់ និងសមាជិកនាវិក ពេលដែលវាបានបាត់ពីរ៉ាដា កាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យកងទ័ពអេហ្ស៊ីប បាននិយាយថា កំទេចកំទី និងសម្ភាររបស់អ្នកដំណើរ ត្រូវបានរកឃើញ ២៩០គម ពីឆ្នេរសមុទ្រ អាឡិចសង់ដ្រេ នៅអេហ្ស៊ីប។
EgyptAir ក៏បានអះអាងពីការរកឃើញនេះដែរប្រាប់ BBC។
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ