អូបាម៉ាមកទស្សនកិច្ចប្រទេសវៀតណាមដោយមានចិនក្នុងចិត្ត

May 23, 2016 09:52 AM 370

 
 
អ្នកវិភាគបាននិយាយថា ទស្សនកិច្ចលើកដំបូងរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មកវៀតណាមនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប៉េកាំងនិងហាណូយនោះទេ ប៉ុន្តែពេលវេលានៃការទស្សនកិច្ចរបស់គាត់ មុនពេលការគ្រប់គ្រងសមុទ្រចិនខាងត្បូង អាចត្រូវបានគេមើលឃើញថាជាកាយវិការនៃការគាំទ្រហាណូយ នៅក្នុងជម្លោះសមុទ្រនេះ។
 
ទីភ្នាក់ងារស៊ិនហួ បានរាយការណ៍ថា ក្នុងអំឡុងទស្សនកិច្ចគាត់រយៈពេលបីថ្ងៃ ដែលបាន ចាប់ផ្តើមពីថ្ងៃចន្ទនេះ លោកអូបាម៉ា គ្រោងនឹងទៅជួបនឹងមន្ត្រីជាន់ខ្ពស់បំផុតបីរូប របស់វៀតណាម ហើយជួបពិភាក្សាជាមួយនឹង អគ្គលេខាធិកាបក្សកុម្មុយនីស្តរៀតណាម លោក Ngugen Phu Trong ។
 
ស៊ិនហួនិយាយថា ពួកគេនឹងពិភាក្សាពីបញ្ហាមួយចំនួនរាប់ទាំង នយោបាយ សន្តិសុខ ការវិនិយោគ ពាណិជ្ជកម្ម ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក(TPP) និងសិទ្ធមនុស្ស។
 
អ្នកជំនាញនិយាយថា ថ្វីបើ ដំណើរទស្សនកិច្ចរបស អូបាម៉ា មកវៀតណាម បង្ហាញពីសហរដ្ឋអាមេរិកកំពុងតែតែងតាំង វៀតណាមជាដៃគូសន្តិសុខ ជំនួសឲ្យសត្រូវ បន្ទាប់ពីសង្គ្រាមវៀតណាម ខណៈដែលពួកគេត្រូវការគ្នាទៅវិញទៅមក ក្នុងទប់ទល់នឹងចិន លើបញ្ហាមួយចំនួន រាប់ទាំងសមុទ្រចិនខាងត្បូង ទំនាក់ទំនងចិន វៀតណាម នឹងមិនប៉ះពាល់ចំពោះទស្សនកិច្ចនេះទេ។
 
លោក ហ្ស៊ូ ហ្សេនមីន អ្នកស្រាវជ្រាវសិក្សា ពីអាស៊ីអាគ្នេយ៍នៅ យូណាន់ អាកាដឺម៉ី ខាងវិទ្យាសាស្ត្រសង្គម បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទជាមួយនឹងសហរដ្ឋអាមេរិក គ្រាន់តែមានន័យថា វៀតណាមលើស្ទួយតួនាទីរបស់សហរដ្ឋអាមេរិកចំពោះការចាំបាច់ជាក់ស្តែង ប៉ុន្តែវានឹងអាចទៅជំនួសទំនាក់ទំនងជាមួយចិនបានទេ។ 
 
លោក អូបាម៉ា ជាប្រធានាធិបតីទីបីដែលស្ថិតក្នុងតំណែង បានមកទស្សនកិច្ច ប្រទេសវៀតណាម បន្ទាប់ពី លោក ប៊ីល គ្លីនតុន ក្នុងឆ្នាំ ២០០០ និង លោក ចច ដាប់បែលយូ បូស ក្នុងឆ្នាំ ២០០៦ តាំងពីពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតទ្វេរភាគី ក្នុងខែ កក្កដា ឆ្នាំ ១៩៩៥ មក។
 
ចំណែកឯ លោក រដ្ឋមន្ត្រីការបរទេស ចន ឃេរី បានមកទស្សនកិច្ច មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ មកជួប បណ្តាមេដឹកនាំសំខាន់ៗនៅ ណៃ ពី ថូវ ដែលត្រូវអ្នកតាមដានយល់ថា ជាវិធានការ មួយនៃ ការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹង តុល្យភាពរបស់ចិន។
 
បន្ថែមពីនេះ រ៉យទ័រក៏បាននិយាយដែរថា ការគ្រាំទ្រពេញលេញទៅលើបម្រាមអាមេរិក លើការលក់ដូរអាវុធទៅឲ្យវៀតណាម ជាកិច្ចប្រឹងប្រែងមួយដើម្បីជម្រុញទំនាក់ទំនង អាមេរិក វៀតណាម ដើម្បីទប់ទល់នឹងចិន។
 
យ៉ាងណា អាមេរិកនៅតែមានលក្ខខណ្ឌខ្លះ រាប់ទាំងបញ្ហាសិទ្ធមនុស្ស មុននឹងខ្លួនអាចពិចារណា លើបម្រាមអាវុធទាំងស្រុង បន្ទាប់ពីខ្លួនដកខ្លះកាលពីឆ្នាំ ២០១៤ ។
 
ហាណូយ បានដោះលែង អាចារ្យកាតូលិក Nguyen Van Ly និងជាអ្នកទោសដែលជាប់គុកវែង បំផុតនៅវៀតណាម កាលពីថ្ងៃសុក្រ ដែល លោក ហ្សូ កត់សម្គាល់ថា ជាសញ្ញាមួយពីវៀតណាម មុននឹងដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ