ទីបំផុត អាមេរិក ពិតជាបើកផ្លូវលក់អាវុធឱ្យវៀតណាមពិតប្រាកដមែន

May 23, 2016 02:07 PM 542

ក្រុងហាណួយៈ ទើបតែប៉ុន្មានម៉ោងមុននេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា អាមេរិក បានដកចោលនូវការហ៊ុំព័ទ្ធទាំងស្រុងនៃការលក់អាវុធទៅឱ្យវៀតណាម ដែលជាអតីតសត្រូវចាស់។

ថ្លែងនៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកុំម្មុយនីស្តវៀតណាម និងចរចាជាមួយមេដឹកនាំវៀតណាម លោក អូបាម៉ា បានបញ្ជាក់ថា កាយវិការបែបនេះ គឺជាការលុបបំបាត់ស្នាមសង្គ្រាមត្រជាក់។ លោកថា ភាគីទាំងពីរ បានបង្កើនកម្រិតភាពជឿជាក់ និងសហប្រតិបត្តិការ។

ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មកវៀតណាម គឺដើម្បីបង្កើនចំណងមិត្តភាព និងស្វែងរកការបង្កើតសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសស្វែងរកដៃគូ ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទទាក់ទងៈ អាមេរិក បើកផ្លូវលក់អាវុធឱ្យវៀតណាម ដើម្បីទប់ទល់ចិន

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ