នៅឬចេញ? UK បោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រទៅលើសមាជិកភាពសហភាពអឺរ៉ុប

June 23, 2016 03:02 PM 396

 

អ្នកបោះឆ្នោតបានទៅបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រមួយ លើសមាជិកអនាគតរបស់ចក្រភពអង់គ្លេស ក្នុងសហភាពអឺរ៉ុប។
ពលរដ្ឋបានបើកឆ័ត្រខណៈដែលពួកគេកំពុងតម្រង់ជួរនៅកន្លែងបោះឆ្នោតកាលពីព្រឹកស្រាងៗនៅទីក្រុងឡុង។ អាកាសធាតុក្រៅពីទីនេះ មានលាយឡំគ្នា --មេឃមានពន្លឺព្រះអាទិត្យតាមការព្យាករណ៍នៅផ្នែកមួយប្រទេសស្កុតឡែន ខណៈដែលភ្លៀងធ្លាក់ខ្លាំងកំពុងតែរំកិលទៅប្រទេសអ៊ែឡង់ខាងជើង។
 
សាលារៀនខ្លះត្រូវបានបិទទ្វារ ដើម្បីយកកន្លែងធ្វើជាស្ថានីយ៍បោះឆ្នោត ខ្លះទៀតនៅដំណើរការធម្មតា។
កំណត់ត្រាចំនួនប្រជាជន ប្រហែល៤៦.៥លាននាក់ ត្រូវបានចុះឈ្មោះ ដើម្បី ចូលរួមក្នុងការបោះឆ្នោត។
អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួច រួមមានពលរដ្ឋមកពីអង់គ្លេស វែល ស្កុតឡែន អៀរឡង់ និងជីប្រាតា ដែលជាទឹកដីអង់គ្លេសមួយនៅក្បែរ ភាគខាងត្បូងឆ្នេរ ប្រទេសអេស្ប៉ាញ។
 
សំណួរដែលត្រូវបានគងឿងឆ្ងល់ជាច្រើនខែគឺ តើចក្រភពអង់គ្លេសគួរបន្តនៅ ជាសមាជិកសហភាពអឺរ៉ុប ឬត្រូវចាកចេញ ?
ពលរដ្ឋអង់គ្លេសអាយុលើសពី១៨ឆ្នាំ ព្រមទាំងពលរដ្ឋអៀរឡង់ និង  Commonwealth ដែលរស់នៅចក្រភពអង់គ្លេស ត្រូវគេរំពឹងថានឹងបញ្ជូនសម្លេង របស់ពួកគេទៅ ប្រអប់សំបុត្របោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍។ ពលរដ្ឋអង់គ្លេសកំពុងរស់នៅបរទេស បានបោះឆ្នោតរួចហើយតាម សារអេឡិច ត្រូនិច។
 
ស្ថានីយ៍បោះឆ្នោតទូទាំងចក្រភពអង់គ្លេស បានចាប់បើកពីម៉ោង៧ព្រឹក ហើយនឹងបិទនៅម៉ោង ១០យប់ ជាមួយនឹងលទ្ធផលបឋម នឹងដឹងនៅពាក់ កណ្តាលអធ្រាតុ។ មានការដាក់កំហិតមួយដែលការផ្សព្វផ្សាយដូចជាទូរទស្សន៍ CNN ជាដើម គឺគេអាចរាយការណ៍បាន ខណៈដែលការបោះឆ្នោត កំពុង ដំណើរការ។
លទ្ធផលបញ្ចប់ទូទាំងប្រទេស នឹងត្រូវគេរំពឹងថាប្រកាសនៅព្រឹកថ្ងៃសុក្រ។
ចក្រភពអង់គ្លេសធ្វើជាសមាជិករបស់សហភាពអឺរ៉ុប(និងសមាជិកមុនគេ)តាំងពីឆ្នាំ ១៩៧៣។
 
ពលរដ្ឋអឺរ៉ុបកំពុងរស់នៅចក្រភពអង់គ្លេសមិនអាចមានសិទ្ធិបោះឆ្នោតបានទេ បើពួកគេមិនមែនមកពី ម៉ាលតា ឬ ស៊ីព្រឺស សមាជិកទាំងពីរនេះជា Commenwealth។ ពលរដ្ឋសាធារណរដ្ឋអៀរឡង់ អាចមានសិទ្ធិបោះឆ្នោត បើពួកគេរស់នៅចក្រភពអង់គ្លេស។ សមាជិករបស់សភាជាន់ខ្ពស់អង់គ្លេស ក៏អាចមានសិទ្ធិបោះឆ្នោតដែរ បើទោះបីជាពួកគេមិនអាចបោះឆ្នោត ក្នុងការបោះឆ្នោតទូទៅបាន។
ពេលលទ្ធផលមកដល់ វានឹងត្រូវប្រកាសតាមតំបន់ជាជាងមណ្ឌលបោះឆ្នោត។ តំបន់ទាំង១២ ដែលមាន ស្កុតឡែន អៀរឡង់ភាគខាងជើង,វែល,ឡុនដុន,និង តំបន់៨របស់អង់គ្លេស៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ