សម្តេចក្រឡាហោមដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទៅទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

January 09, 2017 02:57 PM 100

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ អញ្ជើញទៅធ្វើទស្សនកិច្ចបង្កើនកិច្ចសហប្រតិបត្តិការនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានអញ្ជើញអមដំណើរ សម្តេចក្រឡាហោម ស ខេង ផងដែរ ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ