បង្រ្កាបទីតាំងខារ៉ាអូខេមានបង្កប់គ្រឿងញៀនមួយកន្លែងឃាត់មនុស្សប្រុស ស្រីចំនូន ០៦នាក់នៅក្រុងបាត់ដំបងៈ

January 11, 2017 08:55 AM 107

 

កាលពីយប់ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០១៧ វេលា ម៉ោង ២៣និង២០នាទី តាមមតិចង្អុលណែនាំពីឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងបាន ដឹកនាំកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មេីស និងកម្លាំងបង្ការបង្រ្កាបចុះធ្វេីការត្រួតពិនិត្យនៅទីតាំងខារ៉ាអូ ខេមួយកន្លែងដែលបានផ្តល់ទីកន្លែងឲ្យប្រើប្រាស់និងរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណី ។ ហាងខារាអូខេនោះមាន ឈ្មោះ ដឺសោនហ្វាមីលី (The Sound Family KTV )ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៦នាក់៖
១ -ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២ -ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅសង្កាត់អូរឬស្សីទី២ ខ័ណ្ឌ៧មករា រាជធានីភ្នំពេ ញ ។
៣ -ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
៤ -ឈ្មោះ ហាប់សុវត្ថ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅក្រុងបាត់ដំបង ។
៥ -ឈ្មោះ អោក រតនៈប៊ុណ្ណិកា ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅសង្កាត់ បឹងកក់ទី២ខ័ណ្ឌទួលគោករាជធានីភ្នំពេញ ។
៦ -ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។
រកឃើញ៖
-ថ្នាំញៀនប្រភេទ កេតាមីុន Ketamene k ទម្ងន់ ០,៨៨ក្រាម
-(ពុម្ភ)សម្រាប់កែច្នៃថ្នាំញៀនអិុចស្តាសីុ ចំនួន ០២ 
-ថ្នាំងុយដេក Diazepam អំពូល ចំនួន ០២ អំពូល Diazepam គ្រាប់ចំនួន ១៦បន្ទះ
-ដែកកែសចំនួន ០៣ និងគម្របដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១
-បំពង់ទុយោសម្រាប់បឺតចំនួន ០១ ដុំ ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាស់អាលុយមីញ៉ូមចំនួន ០១ ដុំនិងសំបកថ្នាំមួយចំនួន ។
-ជនស័ង្សយនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ ។ នៅរសៀលថ្ងៃទី ១០ខែ មករាឆ្នាំ២០១ ៧នេះអយ្យការអមសា លាដំបូងខេត្តបាត់ដំបង ដែលមាន លោកព្រះរាជ អាជ្ញារង ប៉ង់ ចាន់សុយុ ទ្ឋារា បានដឹកនាំកម្លាំងនគរ 
បាលនិងអាជ្ញាធរពាក់ព័ន្ឋ
ចុះបិទទីតាំងខារ៉ាអូខេខាង លើ មិនឲ្យដំណើរការអាជីវកម្មដោយរង់ចាំការ ស្រាវជ្រាវ សើុបអង្កេតបន្ត៕ source: ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
 
 
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ